Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messi ថា​ឲ្យ​អាជ្ញាកណ្ដាល​ចំៗ រឿង​លម្អៀង​ខាង​ប្រេស៊ីល​ទើប​អាហ្សង់ទីន​ចាញ់

  • បោះពុម្ព

Lionel Messi បានបន្ទោសអាជ្ញាកណ្ដាលចំពោះការលម្អៀងទៅខាងប្រេស៊ីល ក្នុងជំនួបឈ្នះអាហ្សង់ទីន ២-០ ពាន Copa America វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញ។

ខ្សែប្រយុទ្ធរបស់ Barcelona បានប្រឹងប្រែងយ៉ាងខ្លាំង ព្រោះចង់រកពានដំបូងជូនជាតិ ប៉ុន្តែអ្វីៗត្រូវបំផ្លាញទាំងអស់ដោយសារគ្រាប់បាល់របស់ Gabriel Jesus និង Roberto Firmino។

ប្រេស៊ីលនឹងត្រូវជួបប៉េរូឬឈីលី ដែលក្រុមទាំងពីរត្រូវប្រកួតគ្នានៅថ្ងៃស្អែកម៉ោង៧: ៣០នាទីព្រឹក។ ក្នុងសន្និសីទកាសែតភ្លាមៗក្រោយចប់ការប្រកួត Messi បានសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលក្នុងទីលានលោក Roddy Zambrano ដែលមិនបានផ្ដល់បាល់ប៉េណាល់ទីទៅកាន់ Sergio Aguero និងមិនពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល (VAR)។

“ពួកគេមិនល្អជាងយើងទេ។ ពួកគេរកគ្រាប់បាល់បានមុន ហើយគ្រាប់ទីពីរ Aguero គួរបានបាល់ប៉េណល់ទី តែគេមិនឲ្យ។ អាជ្ញាកណ្ដាលបានផ្ដល់កាតឆ្គួតៗជាច្រើន ប៉ុន្តែពួកគេមិនបានទៅពិនិត្យ VAR ទេ។

រឿងទាំងនេះកើតឡើងពេញមួយប្រកួតនេះ។ ពួកគេហាក់មានភាពលម្អៀងខាងប្រេស៊ីល ដែលធ្វើឲ្យរំខានដល់ការប្រកួតរបស់ក្រុមពួកយើង"។ សម្ដីរបស់ Messi៕

ដកស្រង់ពី៖ Sabay