Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City យកបានខ្សែបម្រើអេស្ប៉ាញពី Atletico ម្នាក់ក្នុងតម្លៃកំណត់ត្រាក្លឹប

  • បោះពុម្ព

ក្លឹប Manchester City នឹងនាំយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញRodri ពីក្លឹប Atletico Madrid ក្នុងតម្លៃកំណត់ត្រា៦២,៨លានផោន បន្ទាប់ពីពួកគេយល់ព្រមចំណាយទិញផ្ដាច់កុងត្រា។ នេះការប្រកាសរបស់ Atletico។

Atletico បាននិយាយថា អ្នកតំណាងរបស់ City បានយល់ព្រមជាមួយតម្លៃទិញផ្ដាច់កុងត្រាកាលពីថ្ងៃពុធ។ Rodri វ័យ២៣ឆ្នាំបានបញ្ចប់កិច្ចសន្យារបស់គេជាមួយ Atletico ដែលមានដល់ខែ មិថុនា ឆ្នាំ ២០២៣។

ការផ្ទេរនេះនឹងវ៉ាកំណត់ត្រាចាស់់របស់ City ពេលដែលពួកគេទិញ Riyad Mahez កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ៦០លានផោន។Rodri ចូលរួមជាមួយ Atletico កាលពីខែ ឧសភា ឆ្នាំ ២០១៨ បន្ទាប់ពីលេង៣ឆ្នាំនៅ Villarreal។

គេបានបង្ហាញខ្លួនឲ្យក្រុមលោក Diego Simeone ៣៤ប្រកួត ជួយបានលេខ៣ក្នុងលីគកាលពីរដូវកាលមុន។ Rodri បានចូលលេងឲ្យជម្រើសជាតិរបស់គេដំបូងក្នុងការប្រកួតទល់នឹងអាល្លឺម៉ង់កាលពីឆ្នាំមុន និងបង្ហាញខ្លួនសរុបបាន៦ដង៕