បណ្តាញសង្គម

ប្រទះ​ឃើញ Lampard មក​ដល់ Stamford Bridge ត្រៀម​ប្រកាស​ធ្វើ​គ្រូ Chelsea

Frank Lampard ត្រូវថតបានដោយអ្នកគាំទ្រម្នាក់ ពេលដែលគេមកដល់កីឡដ្ឋាន Stamford Bridge ដើម្បីចុះកុងត្រារយៈពេល៣ឆ្នាំជាអ្នកចាត់ការរបស់ Chelsea។

អ្នកគាំទ្រសំណាងម្នាក់បានឈរនៅខាងក្រៅកីឡដ្ឋាន ហើយប្រទះឃើញ Lampard ដើរចេញពីរថយន្តទំនើប Bentley សំដៅទៅការិយាល័យរបស់ក្លឹប។ តាមសារព័ត៌មានកន្លងទៅ Lampard វ័យ៤១ឆ្នាំនឹងទទួលបានប្រាក់ឈ្នួល៥,៥លានផោនក្នុងមួយឆ្នាំ ដើម្បីចាកចេញពីក្លឹបនៅ Championship គឺ Derby ចូលរួមជាមួយ Chelsea។

ការប្រកាសឡើងកាន់តំណែងរបស់ Lampard ត្រូវបានគេជឿថានឹងធ្វើឡើងឆាប់ៗនេះ។ អ្នកគាំទ្រសំណាងដែលថតបានរូបរបស់ Lampard មានឈ្មោះថា Thiban Subbramaniam ជាជនជាតិម៉ាឡេស៊ី។ គេបានទៅដល់ Stamford Bridge ដើម្បីធ្វើទស្សនកិច្ចកម្សាន្ត៕

ដកស្រង់ពី៖ Sabay