បណ្តាញសង្គម

រឿង​ភ្ញាក់​ផ្អើល! ប៉េរូ ស៊ីជើង​ឯក​ចាស់​​ឈីលី ៣-០ ឡើង​ទៅ​ជួប​ប្រេស៊ីល​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្រុមជម្រើសជាតិប៉េរូ ធ្វើបានល្អមែនទែនក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa America ដោយបានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ ឈីលី លទ្ធផល ៣-០ នៅមុននេះ។

ប៉េរូរកបានគ្រាប់ដំបូងដោយកីឡាករ Edison Flores នាទីទី២១ ធ្វើឲ្យអ្នកគាំទ្ររំភើបជាខ្លាំង។ ១៧នាទីបន្ទាប់ ពួកគេរកបានមួយគ្រាប់សម្រេចទីពីសំណាក់កីឡាករ Yoshimar Yotun។ នាទី៩០បូក ប៉េរូបានបន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Jose Paolo Guerrero។

ឈីលីដែលជាក្រុមមានស្ថិតិគ្រប់គ្រងបាល់និងឱកាសទាត់សំដៅទីច្រើនជាងប៉េរូ ទទួលបានបាល់ប៉េណាល់ទីចុងម៉ោងតែកីឡាករ Eduardo Vargas ធ្វើមិនបានសម្រេច។ ផ្លុំកញ្ចែបញ្ចប់ការប្រកួត ប៉េរូបង្កើតរឿងភ្ញាក់ផ្អើលយកឈ្នះឈីលី ៣-០។ ដូច្នេះ ប៉េរូត្រូវឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះប្រេស៊ីល នៅថ្ងៃទី ៧ ខែ កក្កដា វេលាម៉ោង៣រំលងអាធ្រាត្រ៕

ដកស្រង់ពី៖ Sabay