Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែក្រវាត់ប្រាក់ ISI PALM ទី២នឹងបានលើ តាញ់ មករា ឬ ឡុង ជិន?

  • បោះពុម្ព

ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN ដែលជើងខ្លាំងគុនខ្មែរ២រូបនឹងប្រឈមមុខដាក់គ្នា គឺរវាង តាញ់ មករា និង ឡុង ជិន។

មុនឆ្លងដល់វគ្គនេះ ឡុង ជិន បានផ្ដួល ផាន់រិទ្ធ ឱ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី១៦ ខែមិថុនា ចំណែក តាញ់ មករា បានឈ្នះពិន្ទុឯកច្ឆន្ទលើ ឫទ្ធិអៃរ៉ា។ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកទាំងពីរនឹងតតាំងគ្នាលើសង្វៀនភីអិនអិន ជាមួយស្នៀតដែលពួកគេសម្ងំហ្វឹកហាត់បន្ថែមកន្លះខែមកនេះ។

ជយលាភីខ្សែក្រវាត់ប្រាក់ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់៤០លានរៀល។ ខ្សែក្រវាត់ប្រាក់នីមួយៗក៏មានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរ។

ក្រៅពីគូខ្សែក្រវាត់ កម្មវិធីអធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះក៏មានលក្ខណៈពិសេស ប្លែកពីសព្វមួយដងផងដែរ ដោយជើងខ្លាំងគុនខ្មែរមានឈ្មោះបោះសំឡេងយូរឆ្នាំខែ២រូបនឹងប្រកួតអមឆាកវគ្គផ្ដាច់ព្រ័ត្រ។

កណ្ដាប់ដៃបំបែកភ្នំ អេលីត សាន់ ជួប កាំឡៃយុគ ក. រុមស៊ីថង និងជង្គង់ពិស កែងគ្មានស្រមោល ប៉ោ ភារិទ្ធ ប៉ះ ប៉ិកធេង គៀតភុនធិប។តើ ឡុង ជិន ឬ តាញ់ មករា នឹងគ្រងខ្សែក្រវាត់ប្រាក់ទី២? អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី៧ ខែកក្កដានេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN និងផេក PNN Sports & ISI STEEL៕