Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Robben ចូល​និវត្តន៍​ពី​បាល់ទាត់​ត្រឹម​វ័យ​៣៥​ឆ្នាំ​

  • បោះពុម្ព

អតីតខ្សែបម្រើក្រុម Bayern Munich និង Chelsea កីឡាករ Arjen Robben បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ៣៥ឆ្នាំ។

Robben សញ្ជាតិហូឡង់ផុតកុងត្រាជាមួយ Bayern ក្នុងខែមិថុនាកន្លងទៅ ហើយរូបគេមិនសូវបានបង្ហាញខ្លួនលើទីលានប៉ុន្មានទេនៅរដូវកាលមុនដោយសារញាំញីនឹងរបួស។ ខ្សែបម្រើល្បឿនលឿនរូបនេះធ្លាប់លេងនៅ Real Madrid និង PSV មួយរយៈ និងចាប់ផ្ដើមអាជីពលើកដំបូងជាមួយក្លឹប FC Groningen កាលពី១៩ឆ្នាំមុន។

រូបគេឈ្នះពានជាច្រើនជាមួយក្លឹបផ្សេងៗគ្នាមានដូចជាពាន Bundesliga ៨ដង និង Champions League ១ដងជាមួយ Bayern និង Premier League ២ដងជាមួយ Chelsea ក្នុងឆ្នាំ២០០៥ និង២០០៦។ តារាឆ្នើមសញ្ជាតិហូឡង់ត្បិតមិនសូវជោគជ័យជាមួយ Real Madrid តែបានឈ្នះ La Liga រដូវកាលដំបូងក្នុងឆ្នាំ២០០៧ ហើយនៅជម្រើសជាតិវិញរូបគេលេងបាន៩៦ប្រកួត ជួយហូឡង់រងជើងឯក World Cup ក្នុងឆ្នាំ២០១០ ដោយចាញ់អេស្ប៉ាញនៅវគ្គផ្ដាច់ព្រ័ត្រ៕

ដកស្រង់ពី៖ Sabay