Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្កើត៦៣ឆ្នាំ ពាន Ballon d'Or មានអ្នកចាំទីឈ្នះតែម្ដងគត់

  • បោះពុម្ព

Ballon d'Or គឺពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ដែលផ្ដល់ឲ្យកីឡាករឆ្នើមប្រចាំឆ្នាំហើយវាត្រូវបានរៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football។ពានរង្វាន់បុគ្គលខាងលើបង្កើតឡើងលើកដំបូងក្នុងឆ្នាំ១៩៥៦គិតមកទល់ពេលនេះមានអាយុ៦៣ឆ្នាំហើយ។

Cristiano Ronaldo និង Lionel Messi គឺជាកីឡាករតែ២នាក់គត់ដែលធ្លាប់ឈ្នះច្រើនជាងគេគឺម្នាក់៥ដង តាមពីក្រោយដោយវីរបុរស Michel Platini, Johan Cruyff និង Marco van Basten ដែលធ្លាប់ឈ្នះម្នាក់៣ដង។

យ៉ាងណាតាមការសង្កេតឃើញថា Ballon d'Or មានកីឡាករឈ្នះភាគច្រើនសុទ្ធតែជាខ្សែប្រយុទ្ធ និងបម្រើ ខណៈខ្សែការពារមានតិចមែនទែន រីឯអ្នកចាំទីទៀតសោតគឺមានតែម្នាក់ប៉ុណ្ណោះដែលធ្លាប់ឈ្នះវា។

អ្នកចាំទី Lev Yashin របស់សហភាពសូវៀតគឺជាអ្នកចាំទីម្នាក់គត់ដែលធ្លាប់ឈ្នះពាននេះកាលពីឆ្នាំ១៩៦៣។កន្លងមកមានការរិះគន់ថាពាន Ballon d'Or បង្កើតមកសម្រាប់ផ្ដល់ឲ្យតែខ្សែបម្រើ និងប្រយុទ្ធប៉ុណ្ណោះត្បិតតួនាទីលេង២នេះមានឱកាសរកគ្រាប់បាល់ច្រើន រីឯខ្សែការពារ និងអ្នកចាំទីវិញមិនសូវមានគេចាប់អារម្មណ៍ និងអ្នកនឹកនាដល់នោះឡើយ។

កាលពីឆ្នាំ២០១៤ Manuel Neuer ដែលជាតួអង្គសំខាន់មួយរូបជួយ អាល្លឺម៉ង់ឈ្នះ World Cup នៅប្រេស៊ីលនោះត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកចាំទីដំបូងក្នុងរយៈពេល ៥១ឆ្នាំដែលឈ្នះ Ballon d'Or ប៉ុន្តែលទ្ធផលជាក់ស្ដែង Ronaldo ទៅវិញទេដែលក្លាយជាម្ចាស់ពាន ខណៈ Neuer បានត្រឹមលេខ៣។

នៅឆ្នាំ២០១៩នេះ មានការចាប់អារម្មណ៍លើអ្នកចាំទីជាបេក្ខភាពឈ្នះ Ballon d'Or សារជាថ្មីគឺ Alisson Becker ដែលឈ្នះស្រោមដៃមាស៣ក្នុងកម្មវិធី Premier League, Champions League និង Copa America។

Alisson រក្សាទីឬ Clean sheet ២១ប្រកួតក្នុងចំណោម៣៨ប្រកួតនៅលីគអង់គ្លេស ហើយនៅ Copa តាំងពីវគ្គចែកពូលដល់ផ្ដាច់ព្រ័ត្ររូបគេរបូតតែ១គ្រាប់គត់ដែលជាការទាត់បាល់ប៉េណាល់ទីរបស់ប៉េរូ៕