Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PSG បើក​ផ្លូវ​ឲ្យ​ Neymar ដើរ​​ចេញ​ពេញ​ទី តែ​សំខាន់​ត្រូវ​ថ្លៃ​គ្នា​សិន

  • បោះពុម្ព

នាយកផ្នែកកីឡាកររបស់ក្លឹប Paris Saint-Germain លោក Leonardo បានរៀបចំឲ្យ Neymar ចាកចេញក្នុងរដូវក្ដៅនេះ ប្រសិនមានសំណើត្រូវថ្លៃគ្នា។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកំពុងមានទំនាក់ទំនងត្រលប់ទៅកាន់ក្លឹបចាស់ Barcelona វិញ ហើយពេលនេះមិនព្រមចូលមកហ្វឹកហាត់វិញជាមួយក្រុម ដើម្បីត្រៀមលេងប្រកួតមិត្តភាពត្រៀមបើករដូវកាល។

ទាក់ទិននឹងរឿងនេះលោក Leonardo បានលើកឡើងថា៖ “វាច្បាស់ណាស់សម្រាប់គ្រប់គ្នា។ ក្នុងបាល់ទាត់ យើងអាចនិយាយអញ្ចេះនៅថ្ងៃនេះ ហើយធ្វើអញ្ចោះនៅថ្ងៃផ្សេង"។ Leonardo បានបញ្ជាក់បន្តថា៖ “ពួកយើងបានពិភាក្សាជាមួយអ្នកតំណាងរបស់គេ (Neymar)។

រឿងមួយដែលច្បាស់លាស់ពេលនេះគឺ Neymar សល់កុងត្រា៣ឆ្នាំទៀតជាមួយពួកយើង។ ហើយពួកយើងមិនទាន់ទទួលសំណើណាមួយដាក់មកលើគេនៅឡើយ។ Neymar អាចចាកចេញពី PSG ប្រសិនជាត្រូវថ្លៃគ្នា៕

ដកស្រង់ពី៖ Sabay