បណ្តាញសង្គម

Alisson ថា​គ្មាន​សង្ឃឹម​ឈ្នះ​ Ballon d'Or ព្រោះ​ខ្លួន​ត្រឹម​ជា​អ្នក​ចាំ​ទី​

Alisson Becker គ្មានសង្ឃឹមថាខ្លួនមានតម្លៃគ្រប់គ្រាន់ដើម្បីឈ្នះពាន Ballon d'Or ក្នុងឆ្នាំនេះបើទោះជាបង្ហាញទម្រង់លេងយ៉ាងល្អទាំងនៅក្លឹបអាជីព និងនៅក្រុមជម្រើសជាតិក៏ដោយ។

អ្នកចាំទីវ័យ២៦ឆ្នាំបានឈ្នះស្រោមដៃមាស៣ និងលើកពានធំ២ក្នុងឆ្នាំ២០១៩ ដូចជា ឈ្នះស្រោមដៃមាស Premier League និងជួយ Liverpool រងជើងឯក, ឈ្នះស្រោមដៃមាស Champions League និងជួយ Liverpool លើកពាន, ឈ្នះស្រោមដៃមាស Copa America និងជួយជម្រើសជាតិប្រេស៊ីលលើកពាន។

យ៉ាងសាមីខ្លួនមិនគិតថារូបគេជាបេក្ខភាពឈ្នះ Ballon d'Or នោះទេត្បិតបាល់ទាត់ផ្ដោតតែលើអ្នកស៊ុតចូលទីប៉ុណ្ណោះ។ខ្ញុំគ្រាន់តែជាអ្នកចាំទី។ ខ្ញុំផ្ដោតតែលើកិច្ចការដែលខ្លួន ឯងអាចធ្វើបានលើទីលាន សម្រាប់ Ballon d'Or មានបេក្ខភាពកំពូលៗជាច្រើនផ្សេងទៀត ដែលមានប្រៀបជាងខ្ញុំ"។ Alisson និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay