បណ្តាញសង្គម

ចិត្ត​បុណ្យ! Messi បើក​សិទ្ធិ​ឲ្យ​ជន​គ្មាន​ផ្ទះ​ហូប​អាហារ​នៅ​ហាង​ខ្លួន​ដោយ​សេរី

អាកាសធាតុចុះត្រជាក់ខ្លាំងនៅប្រទេសអាហ្សង់ទីន Lionel Messi បានអនុញ្ញាតឲ្យជនដែលគ្មានផ្ទះសម្បែងចូលហូបអាហារក្ដៅៗនៅក្នុងភោជនីយដ្ឋានរបស់គេដោយមិនគិតប្រាក់មួយរៀល។

ភោជនីយដ្ឋានគ្រួសាររបស់ Messi ស្ថិតក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន ឈ្មោះថា VIP បានផ្ដល់អាហារនិងភេសជ្ជៈក្ដៅទៅជនដែលគ្មានផ្ទះតាំងតែពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈប្រទេសមួយនេះកំពុងជួបប្រទះបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង។

លោក Ariel Almad ដែលជាអ្នកចាត់ការទូទៅនៅខាងលើបាននិយាយថា៖ “ពួកយើងបានផ្ដល់កាហ្វេ ភេសជ្ជៈ និងស្រាខ្លះទៅកាន់ជនគ្មានផ្ទះ។ មនុស្សជាច្រើនបានមក ហើយពួកយើងបង្ហាញការគោរពណាស់។ ពួកយើងនឹងផ្ដល់បែបនេះរយៈពេល១៥ថ្ងៃ ជារៀងរាល់យប់ចាប់ពីម៉ោង៧ ដល់៩យប់”៕

ដកស្រង់ពី៖ Sabay