PSG ប្រកាសតម្លៃ Neymar ហើយ ក្លឹបណាមានសមត្ថភាពយកចុះ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
វាមិនមែនជារឿងងាយស្រួលសម្រាប់ Barcelona ឡើយក្នុងការចុះកុងត្រាយក Neymar ក្នុងរដូវក្ដៅនេះទេ ព្រោះ Paris Saint-Germain បានបង្ហាញខ្លួនរបស់តារារូបនេះហើយគឺមិនក្រោម២២២លានអឺរ៉ួទេ។
PSG ចង់ស្ដារលុយរបស់ខ្លួនមកវិញ បន្ទាប់ពីចំណាយលើកីឡាករសញ្ជាតិប្រេស៊ីលកាលពី២រដូវកាលមុន។ ថ្មីៗកន្លងទៅនាយកផ្នែកកីឡាកររបស់ក្លឹបជើងឯករបស់បារាំងលោក Leonardoបានបង្ហើបថា Neymar អាចចាកចេញបាន ប្រសិនក្លឹបណាដាក់សំណើមក ហើយត្រូវថ្លៃគ្នា។
ប៉ុន្តែទល់នឹងពេលនេះមិនទាន់ឃើញក្លឹបណាដាក់សំណើមកកាន់ PSG នៅឡើយទេ។ Neymar ខ្លួនឯងផ្ទាល់ក៏បង្ហាញចេតនាចង់ចេញពីក្លឹបដូចគ្នា ដោយមិនមិនព្រមចូលមកហ្វឹកហាត់វិញជាមួយក្រុម ដើម្បីត្រៀមលេងប្រកួតមិត្តភាពត្រៀមបើករដូវកាល ធ្វើឲ្យ PSG ខឹងខ្លាំងព្រមានចាត់វិធានការទៀតផង។កាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ PSG បានផ្ទេរយក Neymar ពី Barcelona ក្នុងតម្លៃ២២២លានអឺរ៉ូ ដូច្នេះក្លឹបចង់បានលើសតម្លៃដើមនៃការទិញចូល៕
ដកស្រង់ពី៖ Sabay