បណ្តាញសង្គម

Bale ដូច​​ជា​មនុស្ស​ឯកោ ពេល​ត្រលប់​ទៅ​ចូល​រួម​ជាមួយ Real Madrid ជា​ថ្មី

ខ្សែបម្រើប្រយុទ្ធ Gareth Bale បានបង្ហាញកាយវិការដូចមនុស្សឯកោ ពេលដែលត្រលប់ចូលរួមជាមួយក្រុមកីឡាករ Real Madrid ដើម្បីហោះទៅកាន់ប្រទេសកាណាដាត្រៀមហ្វឹកហាត់ប្រកួតកម្ដៅសាច់ដុំត្រៀមបើករដូវកាលថ្មីកាលពីម្សិលមិញ។

Bale បានធ្លាក់ចេញពីជម្រើសក្នុងកីឡដ្ឋាន Bernabeu បន្ទាប់ពីមិនស្ថិតក្នុងខ្សែភ្នែករបស់អ្នកចាត់ការ Zinedine Zidane ប៉ុន្តែគេបានតាំងចិត្តថានឹងព្យាយាមយកតំណែងលេងមកវិញឲ្យបាន។ ដោយសារមិនទាន់រកឃើញក្លឹបណាទិញកីឡាករសញ្ជាតិវែលនេះបាន Real បានដាក់បញ្ចូលឈ្មោះ Bale ក្នុងការត្រៀមខ្លួនរបស់ពួកគេសម្រាប់រដូវកាលថ្មី។

Real បានហោះទៅកាន់ទីក្រុង Montreal ប្រទេសកាណាដា ដែលជាកន្លែងពួកគេហ្វឹកហាត់ មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីលេងពានមិត្តភាព International Champions Cup។ តាមកាលវិភាគពួកគេត្រូវប៉ះ Bayern Munich, Arsenal និង Atletico Madrid៕

ដកស្រង់ពី៖ Sabay