បណ្តាញសង្គម

ក្រុម១១នាក់ល្អបំផុតនៅ Copa មានអាហ្សង់ទីនម្នាក់តែមិនមែន Messi

ក្រោយការប្រកួត Copa America រកឃើញម្ចាស់ជើងឯកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនពេលនេះក្រុមកីឡាករល្អបំផុត១១នាក់បានប្រកាសជាផ្លូវការហើយ។

ក្រុមប្រចាំកម្មវិធីខាងលើរៀបចំតាមប្រព័ន្ធ ១-៤-៣-៣ មាន កីឡាករប្រេស៊ីលជាម្ចាស់ផ្ទះ និងជាជើងឯកចំនួន៥នាក់, ប៉េរូដែលជាក្រុមរងជើងឯកចំនួន២នាក់, អាហ្សង់ទីន១នាក់, ឈីលី១នាក់, អ៊ុយរូហ្គាយ១នាក់ និងកីឡាករមកពីជម្រើសជាតិកូឡុំប៊ី១នាក់។

អ្នកចាំទីគឺ Alisson (ប្រេស៊ីល), ខ្សែការពារកណ្ដាល Silva (ប្រេស៊ីល), Gimenez (អ៊ុយរូហ្គាយ), ខ្សែការពារស្ដាំ Alves (ប្រេស៊ីល) និងខ្សែការពារឆ្វេង Trauco (ប៉េរូ)។ ខ្សែបម្រើមាន Vidal (ឈីលី), Paredes (អាហ្សង់ទីន) និង Arthur (ប្រេស៊ីល)។ ប្រយុទ្ធ៣ខាងលើគឺ Everton (ប្រេស៊ីល), Guerrero (ប៉េរូ) និង Rodriquez (កូឡុំប៊ី)៕