បណ្តាញសង្គម

ក្រុម​របស់ Mane បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Africa Cup of Nations

សេណេហ្គាល់និងនីហ្សេរីយ៉ា គឺជាពីរក្រុមដំបូងបានឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations បន្ទាប់ពីរកបានជ័យជម្នះដូចគ្នាកាលពីយប់មិញ។

សេណេហ្គាល់ដែលជាក្រុមរបស់ Sadio Mane បានយកឈ្នះជម្រើសជាតិប៊េនីនទាំងប្រផុតប្រផើយ ១-០។ មួយគ្រាប់របស់សេណេហ្គាល់ធ្វើបានពីសំណាក់ខ្សែបម្រើរបស់ Everton គឺកីឡាករ Idrissa Gueye ។ ចំណែកឯកនីហ្សេរីយ៉ារកឃើញជោគជ័យលើក្រុមអាហ្វ្រិកខាងត្បូង លទ្ធផល ២-១។

២គ្រាប់របស់នីហ្សេរីយ៉ារកបានដោយកីឡាករ Samuel Chukwueze និង William Troost-Ekong ខណៈមួយគ្រាប់របស់ អាហ្វ្រិកខាងត្បូងទាត់បញ្ចូលទីដោយកីឡាករ Bongani Zungu។ ជ័យជម្នះនេះធ្វើឲ្យក្រុមទាំងពីរឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនរកចាំការប្រកួត២គូទៀតរវាង ម៉ាដាហ្គាស្កាvs ទុយណេស៊ី និង កូឌីវ័រ vs អាល់ហ្សេរី ដើម្បីរក២ក្រុមឡើងទៅជួបពួកគេ៕

ដកស្រង់ពី៖ Sabay

v