បណ្តាញសង្គម

មុនពេលហ្វឹកហាត់ Man Utd ត្រូវបានគេបង្ហោះសារបញ្ឈឺចិត្តតាមយន្តហោះ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ មានយន្តហោះមួយគ្រឿងបានហោះ ដោយអមនឹងបដាថា ក្លឹប Liverpool ឈ្នះពានអឺរ៉ុប (UEFA Champions League) ចំនួន ៦ដង នៅទីក្រុង Perth ប្រទេសអូស្ត្រាលី ដែលជាកន្លែងដែលក្លឹប Manchester United លេងប្រកួតមិត្តភាព។

ហេតុការណ៍នេះកើតឡើងនៅមុនពេលការហ្វឹកហាត់របស់ក្រុមបិសាចក្រហម រយៈពេលប្រហែលមួយម៉ោង។មិនទាន់មានការកំណត់អត្តសញ្ញាណច្បាស់លាស់ពីអ្នកធ្វើដូច្នេះ ក៏ប៉ុន្តែបើតាមសារព័ត៌មាន The Sun បានអះអាងថា រឿងនេះនៅពីក្រោយអ្នកគាំទ្រ Liverpool ដែលរកវិធីរម្លឹកកីឡាករក្លឹប Manchester United ពីចំនួនពានកំពូលអឺរ៉ុបដែលខ្លួនបានឈ្នះ។

គួរបញ្ជាក់ផងដែរថា Liverpool បានឈ្នះពាន UEFA Champions League ក្នុងឆ្នាំ២០១៩ ដែលជាពានអឺរ៉ុបលើកដំបូង ក្នុងរយៈពេល ១៤ឆ្នាំ ចំណែកឯក្លឹប Manchester United វិញឈ្នះពាននេះចំនួន ៣ដង ដោយឈ្នះលើកចុងក្រោយនៅឆ្នាំ២០០៨៕