បណ្តាញសង្គម

Fenerbahce ចង់​បាន​ Ozil តែ​ថា​គ្មាន​លទ្ធភាព​ព្រោះ​ប្រាក់​ឈ្នួល​ខ្ពស់​ពេក​

Fenerbahce ប្រកាសជាផ្លូវការថានឹងមិនចុះហត្ថលេខាយក Mesut Ozil ពី Arsenal នោះទេដោយសារបញ្ហាវិបត្តិហិរញ្ញវត្ថុ។

ក្លឹបនៃក្របខ័ណ្ឌ Süper Lig ពីដំបូងចង់បាន Ozil ដែលមានឈាមជ័រទួរគីទៅលេងនៅក្រុមរបស់ខ្លួនប៉ុន្តែក្រោយមកបានបោះបង់មហិច្ឆតារបស់ពួកគេវិញដោយសារខ្សែបម្រើរូបនេះមានថ្លៃពលកម្មខ្ពស់ពេក មិនអាចឲ្យ Fenerbahce រ៉ាប់រងបាន។

Ozil មានថ្លៃពលកម្ម៣៥ម៉ឺនផោន ក្នុង១សប្ដាហ៍នៅ Arsenal ថ្លៃជាងគេបើធៀបនឹងកីឡាករដទៃទៀតក្នុងក្រុម។ យ៉ាងណាកីឡាករជំនាញជើងឆ្វេងរូបនេះ ហាក់បាត់បង់ប្រជាប្រិយភាពក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Unai Emery។ រដូវកាលមុនរូបគេលេងបាន ២៤ប្រកួត ស៊ុតបាន៦គ្រាប់ប៉ុណ្ណោះឲ្យកាំភ្លើងធំ៕

ដកស្រង់ពី៖ Sabay