Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ធ្លាយ​ឯកសារ ក្លើ​របស់​ Ronaldo ​កំពុង​ទាក់ទង​ទៅ​លេង​ក្លឹប​នៅ​វៀតណាម​ដែលឈ្នះ ណាហ្គា ១០-០

  • បោះពុម្ព

Media វៀតណាម បានចុះផ្សាយជាច្រើនថា ទាក់ទងទៅនឹងរឿងភ្នាក់ងាររបស់ Ricardo Quaresma ក្លើរបស់ Cristiano Ronaldo បានផ្ញើសារមកក្លឹបនៅវៀតណាម បើសិនជាចាប់អារម្មណ៍លើរូបគេ។

កីឡាករវ័យ៣៥ឆ្នាំ ធ្លាប់បានជួយក្រុមព័រទុយហ្គាល់លើកពាន Euro កាលឆ្នាំ២០១៦ ដោយគ្រានោះរូបគេប្ដូរចូលជំនួស Cristiano Ronaldo ដែលរងរបួស។ ខ្សែប្រយុទ្ធស្លាបរូបនេះ ធ្លាប់លេងជាច្រើនក្លឹបនៅអឺរ៉ុបដូចជា Sporting Porto , Barcelona , Inter Milan , Chelsea , Al Ahli និង Besiktas ជាដើម។

យ៉ាងណាមិញ បច្ចុប្បន្ននេះរូបគេកំពុងស្វែងរកក្លឹបដើម្បីលេងបន្ដទៀត។ ខណៈដែលភ្នាក់ងាររបស់កីឡាករឆ្នើមរូបនេះ បានផ្ញើសារមកក្លឹប Hanoi FC ក៏ដូចជាណែនាំប្រវត្តិខ្លះរបស់ Quaresma។ ប្រសិនបើក្លឹបនេះចាប់អារម្មណ៍អាចទាក់ទងចរចាលម្អិតបានទៀត ចំពោះរឿងនាំយកកីឡាករព័រទុយហ្គាល់រូបនេះមកលេងនៅវៀតណាម។

ដកស្រង់ពី៖ Sabay