បណ្តាញសង្គម

Eric Pieroun Pen៖ ខ្ញុំមានឈាមជ័រជាខ្មែរ ខ្ញុំចង់ជួយប្រដាល់សកលលើកទង់ជាតិលើឆាកអន្តរជាតិ

ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក WBA Asia កីឡាករ Eric Pieroun Pen ដោយសារតែខ្លួនមានឈាមជ័រជាខ្មែរ គឺមានគំនិតមួយចង់ជួយលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិនៅពេលណាមួយ។

ជើងខ្លាំងប្រដាល់សកលខ្មែរ-អាមេរិក ខាងលើនេះ បានឲ្យដឹងថា ការមកលេងកម្ពុជានេះ ក្រៅតែពីការអរគុណដល់អ្នកគាំទ្រហើយនោះ គឺចង់បង្ហាញគំនិតរបស់ខ្លួនដែលចង់ចូលរួមជ្រោមជ្រែងប្រដាល់សកលតាមដែរអាចធ្វើទៅបានដើម្បីភាពរីកចម្រើន។

អ្នកប្រដាល់ដែលមានឪពុកម្ដាយជាខ្មែររូបនេះបន្ថែមទៀតថា លោកអាចប្រកួតតំណាងប្រទេសកម្ពុជាបាន ឬអាចធ្វើជាកីឡាករជម្រើសជាតិប្រកួតលើឆាកអន្តរជាតិដូចជាស៊ីហ្គេម ឬកម្មវិធីធំៗមួយចំនួនទៀត។

«ខ្ញុំចង់វ៉ៃតំណាងឲ្យកម្ពុជា ខ្ញុំចង់លើកទង់ជាតិខ្មែរលើឆាកអន្តរជាតិ ព្រោះខ្ញុំក៏មានដើមកំណើតជាខ្មែរដែរ» សម្ដី Pierounក្រៅតែពីចង់ជាប់ជាកីឡាករជម្រើសជាតិ ឬប្រកួតតំណាងឲ្យកម្ពុជាបែបនេះហើយ Pieroun អាចនឹងមកជួយបង្ហាត់បង្រៀន ឬចែករំលែកបទពិសោធរបស់ខ្លួនបានថែមទៀតផង ប្រសិនបើសហព័ន្ធត្រូវការរូបគេនោះ។

រំលឹកដែរថា កីឡាករ Eric Pieroun Pen ជាម្ចាស់ខ្សែក្រវាត់ពិភពលោក WBA Asia ថ្មីៗនេះបន្ទាប់ពីផ្ដួលកីឡាករឥណ្ឌូណេស៊ីឲ្យសន្លប់កាលពីខែឧសភា ២០១៩។ អ្នកប្រដាល់រូបនេះគឺលេងលើប្រភេទទម្ងន់ Heavyweight៕