បណ្តាញសង្គម

នេះ​ហើយ​មូលហេតុ Zidane ​ចាកចេញ​ពី​ក្រុម Real Madrid ​ទៅ​អេស្ប៉ាញ​ជា​បន្ទាន់​

កាលពីម្សិលមិញនេះ លោក Zidane បានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុម Real Madrid ភ្លាមៗ ក្រោមហេតុផលផ្ទាល់ខ្លួន ដែលគ្មាននរណាម្នាក់ដឹងភ្លាមៗនោះទេ។

ក្រោយពីមានការសាកសួរច្រើនមក ពេលនេះគេដឹងច្បាស់ហើយថាលោក Zidane ប្រញាប់ទៅអេស្ប៉ាញវិញនោះ គឺដោយសារតែបងប្រុសរបស់លោកបានស្លាប់ ដោយសារតែមិនអាចតស៊ូជាមួយជំងឺមហារីកបាន។ នេះបើតាមការបញ្ជាក់របស់ក្លឹប Real Madrid ផ្ទាល់តែម្ដង។ បងប្រុសដែលស្លាប់នោះឈ្មោះថា Farid Zidane វ័យ៥៤ឆ្នាំ។

គាត់បានស្លាប់ ដោយមានអ្នកជាទីស្រលាញ់នៅជុំវិញ ដោយមានទាំងកូនប្រុសរបស់ Zidane ឈ្មោះ Luc ម្នាក់ទៅទាន់ដង្ហើមផងដែរ។ ដោយឡែកសម្រាប់ Zidane វិញក៏បានប្រញាប់ទៅភ្លាមៗផងដែរ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះការចាកចេញពីជំរំហ្វឹកហាត់នោះ៕

ដកស្រង់ពី៖ Sabay