Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool ដាក់​សំណើ​ខ្ចី​ Coutinho ២​ឆ្នាំ​ និង​ជម្រើស​ទិញ​តម្លៃ​៨៨​លាន​ផោន​

  • បោះពុម្ព

Liverpool បានយកឈ្នះ Manchester United និង Paris Saint Germain ក្នុងការប្រជែងយក Philippe Coutinho មកកាន់ Anfield សារជាថ្មី។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលត្រូវបានទាក់ទងត្រឡប់ទៅក្លឹបចាស់វិញបន្ទាប់ពី ធ្លាក់ទម្រង់លេង និងបាត់បង់ឱកាសជាកីឡាករជម្រើសដំបូង ហើយការមកដល់របស់ Antoine Griezmann កាន់តែធ្វើឲ្យ Coutinho លែងជាតួអង្គសំខាន់ក្នុងក្រុម Barcelona ថែមទៀត។

ប្រភពព័ត៌មានពីអេស្ប៉ាញឲ្យដឹងថា Coutinho ត្រូវ Barca ផ្ដល់ភ្លើងខៀវឲ្យចាកចេញពី Nou Camp បើសិនមានសំណើសមរម្យណាមួយកើតឡើងភ្លាមនោះ Liverpool បានដាក់សំណើខ្ចី២ឆ្នាំ និងជម្រើសទិញ៨៨លានផោន ដោយរំពឹងថាអាចយករូបគេទៅវិញនៅរដូវក្ដៅនេះ។ តារាឆ្នើមពាក់លេខ៧ ផ្ទេរទៅក្លឹបយក្សកាតាឡាន់កាលពីឆ្នាំ២០១៧ក្នុងតម្លៃកប់ពពក ១៤២លានផោន៕

ដកស្រង់ពី៖ Sabay