បណ្តាញសង្គម

Hazard អូសញាក់ដូចព្យុះពេលហ្វឹកហាត់ជាមួយ Real គំរាមខ្សែការពារនៅអេស្ប៉ាញ

ខ្សែបម្រើប្រយុទ្ធចំណូលថ្មី Eden Hazard កំពុងតែរីករាយក្នុងការហ្វឹកហាត់កម្ដៅសាច់ដុំក្នុងនាមជាកីឡាករ Real Madrid ផ្លូវការ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះក៏ជាតារាម្នាក់ក្នុងការទាក់ទាញអ្នកគាំទ្រនៃដំណើររបស់ Madrid ទៅកាន់ប្រទេសកាណាដានិងសហរដ្ឋអាមេរិក។

ក្នុងវីដេអូបង្ហោះដោយក្លឹប Real Madrid លើបណ្ដាញសង្គមរបស់ពួកគេ បានបង្ហាញពីបច្ចេកទេសទេពកោសល្យអូសញាក់បាល់របស់សមាជិកលេខ២៣ថ្មី អំឡុងពេលហ្វឹកហាត់។ Hazard ពិតជាធ្វើបានល្អជាមួយក្រុមថ្មី ហើយក៏ជាសារមួយគំរាមទៅកាន់ខ្សែការពារនៅ La Liga សម្រាប់រដូវកាលថ្មីផងដែរ។

កីឡាករវ័យ២៨ឆ្នាំអាចនឹងបង្ហាញខ្លួនដំបូងឲ្យ Real Madrid ទល់នឹង Bayern Munich ក្នុងទីក្រុង Houston នៅថ្ងៃទី ២០ ខែ កក្កដា ក្នុងការប្រកួតពានមិត្តភាព International Champions Cup៕