Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅៗ! ចាន់ រតនា នឹងឡើងសង្វៀន ONE នៅខែក្រោយនេះហើយ

  • បោះពុម្ព

អ្នកលេងក្បាច់ក្នុងទ្រុងកម្ពុជា ចាន់ រតនា នឹងឡើងសង្វៀន ONE Championship នាថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩ខាងមុខនេះហើយ នៅប្រទេសថៃ។ដៃគូរបស់ រតនា លើកនេះ គឺជាអ្នកខ្លាំងមួយរូបរបស់គុយបា ឈ្មោះថា Gustavo "El Gladiador" Balart ។

កីឡាករកម្ពស់ទាប មានម៉ាំរូបនេះ គឺជាជើងខ្លាំងផ្នែកចំបាប់ក្នុងប្រទេសរបស់ខ្លួន ហើយក៏ធ្លាប់ឈ្នះមេដាយមាសព្រឹត្តិការណ៍ Pan American Games ផងដែរ។ ដូច្នេះការប៉ះគ្នាជាមួយ ចាន់ រតនា របស់កម្ពុជា នឹងក្លាយជាជំនួបជក់ចិត្តសម្រាប់អ្នកគាំទ្រមិនខាន។

រំលឹកបន្តិចថា ចាន់ រតនា ទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នានៅសង្វៀនអាស៊ី ONE បន្ទាប់ពីផ្តួលកីឡាករឥណ្ឌូណេស៊ី២នាក់ក្នុងទឹកទី២ដូចគ្នាគឺ Rudy Agustian កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ និង Abrou Fernandes កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

កណ្តាប់ដៃដ៏ល្អ រន្ទះជើងធ្ងន់ និងយុទ្ធសាស្ត្រដោះឃ្លេដៃគូជាកត្តាដ៏សំខាន់ដែលធ្វើឲ្យរួចគេទទួលបានលទ្ធផលល្អ។ ក្រៅពីការប្រកួតរវាងចាន់ រតនា និង Gustavo Balart នៅមានគូប្រកួតជាច្រើនទៀត ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD ដែលមានដូចជា៖ • កីឡាករថៃ Petchdam Petchyindee Academy ប្រកួតការពារខ្សែក្រវាត់ ONE Flyweight Kickboxing ទល់នឹងកីឡាករហូឡង់-ម៉ារ៉ុក Ilias Ennahachi។

• កីឡាករអ៊ីតាលី Giorgio Petrosyan ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix ទល់នឹងកីឡាករថៃ Jo Nattawut។ • កីឡាការិនីថៃ Stamp Fairtex ដែលជាជើងឯក ONE Atomweight Kickboxing និងជើងឯក ONE Atomweight Muay Thai នឹងប្រកួត MMA ជាលើកដំបូងទល់នឹងកីឡាការិនីឥណ្ឌា Asha Roka។ • កីឡាករបារាំង Samy Sana ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix ទល់នឹងកីឡាកររុស្ស៊ី Dzhabar Askerov។

• កីឡាករវៀតណាម Thanh Le ប្រកួត MMA ទល់នឹងកីឡាករជប៉ុន Kotetsu Boku • កីឡាករថៃ Muangthai PK.Saenchaimuaythaigym ប្រកួតប្រដាល់មួយថៃ ទល់នឹងកីឡារកជប៉ុន Kenta Yamada • កីឡាករប្រេស៊ីល Alex Silva ទល់នឹងកីឡាករឥណ្ឌូណេស៊ី Stefer Rahardian • កីឡាករថៃ Lerdsila Phuket Top Team ប៉ះកីឡាករសាយប្រ៊ូស Savvas Michael • កីឡាករថៃ Bangpleenoi Petchyindee Academy ប៉ះកីឡាករបារាំង Yohann Fairtex Drai • កីឡាកររុស្ស៊ី Alaverdi Ramazanov ប៉ះកីឡាករស៊ែប៊ី Ognjen Topic • កីឡាករប្រេស៊ីល Yusup Saadulaev ប៉ះកីឡាករជប៉ុន Shuya Kamikubo • កីឡាករចិន Zhao Zhi Kang ប៉ះកីឡាករឥណ្ឌូណេស៊ី Paul Lumihi • កីឡាករចិន Hexigetu ប៉ះកីឡាករហ្វីលីពីន Ramon Gonzalez៕