Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lampard ៖ ខ្ញុំ​គោរព​អតីត​គ្រូ​ទាំង​អស់​របស់ Chelsea តែ​ខ្ញុំ​មាន​របៀប​ដឹកនាំ​ផ្ទាល់​ខ្លួន​ខ្ញុំ

  • បោះពុម្ព

Frank Lampard នឹងដឹកនាំ Chelsea ដោយគ្មានដំបូន្មានអតីតគ្រូទាំងអស់របស់ Chelsea។

គ្រូបង្វឹកវ័យក្មេងរបស់អង់គ្លេសបរាជ័យជាលើកទី១របស់ពួកគេក្រោមថ្វីជើងក្លឹបជប៉ុន Kawasaki Frontale ១-០។ Lampard បាននិយាយថា "ខ្ញុំមិនលើកទូរស័ព្ទតេទៅ Carlo Ancelotti ដើម្បីសួរគាត់អំពីស្ថានភាព ព្រោះវាអាចនឹងខុសគ្នាខ្លាំងពីស្ថានភាព ដែលគាត់បានដោះស្រាយ។

ដូច្នេះ ខ្ញុំមិនស្វែងរកជំនួយច្រើនពីពួកគាត់ទេ"។“កុំវាយតម្លៃខ្ញុំខុស ខ្ញុំក៏បានផ្ញើសារទៅ Jose និង មានទំនាក់ទំនងយ៉ាងល្អជាមួយ Carlo។ Guus Hiddink [អតីតគ្រូ Chelsea មួយរូបដែរ] បានផ្ញើសារមកខ្ញុំសប្ដាហ៍នេះជាសារដ៏ល្អ។ ពួកគាត់សុទ្ធតែជាគ្រូបង្វឹកដែលខ្ញុំគោរព"។

“ប៉ុន្តែខ្ញុំបានព្យាយាមស្វែងយល់ដោយខ្លួនឯង និង តាមរយៈកីឡាកររបស់ខ្ញុំ។ ប្រសិនបើខ្ញុំមានអារម្មណ៍ថាចាំបាច់ ខ្ញុំនឹងទាក់ទង [សុំជំនួយ] ពីពួកគាត់ ប៉ុន្តែយើងត្រូវតែមានរបៀបដឹកនាំផ្ទាល់ខ្លួនរបស់យើង"។

Lampard ត្រូវមកទទួលរងការជាប់បម្រាមមិនឲ្យផ្ទេរកីឡាករនៅ Stamford Bridge ខណៈដែលតារាឆ្នើមរបស់ក្លឹបគឺ Eden Hazard ក៏បានចាកចេញ ស្របពេលដែលគូបដិបក្ខនៅ Premier League បានត្រៀមចំណាយយ៉ាងច្រើនសម្រាប់រដូវកាលថ្មីនេះ៕

ដកស្រង់ពី៖ Sabay