Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញ​ឈ្មោះ​ក្លឹប​ចិន​មួយ​ហ៊ាន​ឲ្យ Bale មួយ​សប្ដាហ៍​១​លាន​ផោន

  • បោះពុម្ព

Gareth Bale កំពុងពិចារណាសំណើមួយដើម្បីក្លឹបជាកីឡាករបាលទាត់ដំបូងទទួលបានថ្លៃនឿយហត់១លានផោនក្នុងមួយសប្ដាហ៍។

ក្លឹប Beijing Guoan ដែលកំពុងលេងក្នុង Chinese Super League បង្ហាញការចាប់អារម្មណ៍លើ Bale បន្ទាប់ពីអ្នកចាត់ការរបស់ Real Madrid លោក Zinedine Zidaneនិយាយថា ចង់ឲ្យកីឡាករសញ្ជាតិវែលរូបនេះចាកចេញឆាប់ៗតាមដែលអាចធ្វើបាន។

ទាក់ទិននឹងរឿងនេះ ភ្នាក់ងាររបស់ Bale លោក Jonathan Barnett បានបន្ទោស Zidane ថា វាជារឿងអាម៉ាស់ណាស់ដែលបង្ខំកីឡាកររបស់គេចាកចេញពី Real។ Zidane បានបដិសេធមិនឲ្យ Baleចូលលេងក្នុងប្រកួតមិត្តភាពចាញ់ Bayern Munich ៣-១ ដោយឲ្យគេអង្គុយមើលធម្មតា។

មើលឃើញឱកាសល្អបែបនេះហើយក្លឹប Beijing Guoan កំពុងព្យាយាមទាក់ទងអតីតកីឡាកររបស់ Spurs ខាងលើមកលេងនៅចិន ខណៈទីផ្សារដោះដូរកីឡាករនៅចិនបិទនៅថ្ងៃទី ៣១ ខែ កក្កដា។ ក្លឹបធំៗនៅអឺរ៉ុបដូចជា Bayern Munich និង Paris Saint- ­Germain នៅតែបន្តចាប់អារម្មណ៍លើ Bale៕

ដកស្រង់ពី៖ Sabay