Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកមើល​ក្រដាស​ដាក់ពិន្ទុប៉ាក់គីអៅ និង Thurman របស់​ចៅក្រម​ទាំង ៣

  • បោះពុម្ព

ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានដណ្ដើមខ្សែក្រវាត់ WBA (Super) welterweight ពីអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក Keith Thurman កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយយកឈ្នះពិន្ទុមិនឯកច្ឆ័ន្ទ (២-១)។

ចៅក្រម២នាក់ បានដាក់ពិន្ទុឲ្យប៉ាក់គីអៅ ឈ្នះ ១១៥ ទល់នឹង ១១២ ប៉ុន្តែចៅក្រមម្នាក់ទៀត បានមានឈ្មោះថា Glenn Feldman បានដាក់ពិន្ទុឲ្យ Thurman ឈ្នះ ១១៤ ទល់ ១១៣។

សូមមើលក្រដាសដាក់ពិន្ទុ ខាងក្រោមនេះ៖

យោងតាមក្រដាសដាក់ពិន្ទុខាងលើ ចៅក្រម Glenn Feldman (Blue) បានដាក់ពិន្ទុឲ្យប៉ាក់គីអៅ ឈ្នះ តែ ៥ទឹកប៉ុណ្ណោះ (ទឹកទី១, ២, ៤, ៥ និង ១០) ចំណែក ៧ទឹកទៀត គឺទឹកទី៣, ៦, ៧, ៨, ៩, ១១, ១២ គឺឲ្យ Thurman ឈ្នះ។ ចំណែកចៅក្រម ២រូបទៀត គឺ Dave Moretti (White) និង Tim Cheatham (Pink) បានដាក់ពិន្ទុឲ្យប៉ាក់គីអៅ ឈ្នះ ៧ទឹកដូចគ្នា ខណៈ Thurman បានតែ ៥ទឹកប៉ុណ្ណោះ។

ការដាក់ពិន្ទុឲ្យ Thurman ឈ្នះនេះ បានបង្កឲ្យមានមតិរិះគន់ជាច្រើន ដោយមានទាំងការទាមទារឈប់ឲ្យចៅក្រមរូបនេះ កាត់សេចក្ដី នាការប្រកួតក្រោយៗទៀត ថែមទៀតផង។ ជាក់ស្ដែង អ្នកអត្ថាធិប្បាយប្រដាល់មួយរូប ដែលមានឈ្មោះថា Ray Flores បាននិយាយថា៖ "ពិតជាមិនគួរឲ្យជឿ ដែលគាត់ដាក់ពិន្ទុបែបនេះ។

តើគាត់មើលការប្រកួតនោះ យ៉ាងដូចម្ដេច? ចៅក្រមដែលឲ្យពិន្ទុ Keith Thurman នោះ មិនគួរឲ្យធ្វើជាអ្នកកាត់សេចក្ដី នាការប្រកួតអាជីពម្ដងទៀតនោះទេ។ អរគុណចៅក្រម២រូបទៀត ដែលដាក់ពិន្ទុត្រឹមត្រូវ"។

ដកស្រង់ពី៖ Sabay