Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រៀបធៀប​ស្ថិតិ Zidane និង Bale នៅ Bernabeu មួយ​ណា​ល្អ​ជាង?

  • បោះពុម្ព

Zinedine Zidane បាននិយាយក្នុងសប្ដាហ៍នេះថា Gareth Bale ខិតជិតចាកចេញពី Real Madrid ខណៈមានការទាក់ទងពីក្លឹបនៅប្រទេសចិន។

Zidane មើលឃើញមិនមានកន្លែងសម្រាប់ Bale នៅក្នុងជួរកីឡាកររបស់លោកឡើយ ប៉ុន្តែតាមស្ថិតិបង្ហាញថា កីឡាករសញ្ជាតិវែលរូបនេះនៅតែមានប្រយោជន៍ខ្ពស់ ប្រសិនជាគេបន្តនៅកីឡដ្ឋាន Bernabeu។ ជាការពិតក្នុងការបង្ហាញខ្លួន២៣១ប្រកួត Bale រកបាន១០២គ្រាប់ឯណោះរយៈពេល៦រដូវកាលកន្លងមក។

បើប្រៀបធៀបកាល Zidane លេងនៅ Madrid រវាងឆ្នាំ២០០១ដល់២០០៦ លោករកបានតែ៤៩គ្រាប់ ក្នុងការបង្ហាញខ្លួន២២៧ប្រកួត។ បើគិតពីចំនួនបោះឲ្យមិត្តរួមក្រុមទាត់ចូលទី (Assist) Zidane លើស Bale តែមួយគ្រាប់គត់ ពោលលោកបញ្ជូនបាន៦៦គ្រាប់។ ក្រឡេកទៅមើលពានដែលអ្នកទាំងពីរទទួលបាន Bale ធ្លាប់ជួយ Real Madrid ឈ្នះ១៤ពាន ក្នុងនោះមាន Champions League ៤ដង។

ឯ Zidane ធ្លាប់ឈ្នះពានតែ៦គត់ជាមួយក្លឹប។ យ៉ាងណាមិញរឿងគួរឲ្យកត់សម្គាល់ពួកគេទាំងពីរលេងក្នុងតំណែងខុសគ្នា ដោយ Zidane បំពេញនៅតំបន់កណ្ដាល ឯ Bale លេងបម្រើប្រយុទ្ធ៕