Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុខ​ ធី​ បញ្ជក់​យប់​មិញ​ហើយ​ថា​អត់​មានចូល​ទៅ​ជំនួស​ ឃីម​ ឌីម៉ា កម្មវិធី​ខ្សែក្រវាត់​ PNN​ ទេ​

  • បោះពុម្ព

ជើងខ្លាំងដើមកំណើតពីខេត្តបន្ទាយមានជ័យ សុខ ធី បានបញ្ជាក់ដល់ប្រិយមិត្តអ្នកគាំទ្រខ្លួនយប់មិញថា រូបគេមិនបានចូលជាបេក្ខភាពជំនួសរៀមច្បង ឃីម ឌីម៉ា លេងក្នុងកម្មវិធីខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI របស់ PNN នោះទេ។

បើតាមការឡាយវីដេអូជាមួយលោក សំណព្វ អ្នកគ្រប់គ្រងព័ត៌មានកីឡារបស់ PNN យប់មិញនេះ សុខ ធី បានបញ្ជាក់ប្រាប់អ្នកដែលងឿងឆ្ងល់ និងតែងតែគិតថាខ្លួនអាចជាបេក្ខភាពចូលជំនួស ឃីម ឌីម៉ា ប្រកួតជម្រុះខ្សែក្រវាត់ប្រាក់ និងខ្សែក្រវាត់មាសនៅពេលខាងមុខនេះ គឺរូបគេប្រាប់ច្បាស់ហើយថាមិនបានចូលលេងនោះទេ។

ជើងខ្លាំងរបស់កម្ពុជារូបនេះបន្ថែមទៀតថា មូលហេតុមិនបានចូលលេងនេះ គឺដោយសារតែខ្លួនចាញ់គីឡូគេ ព្រោះបច្ចុប្បន្ននេះរូបគេលេងត្រឹម ៥៧ ឬអាចចុះក្រោមនេះបន្តិចបន្តួចបានទៀតផង ដូច្នេះពិបាកនឹងឡើងទម្ងន់ទៅវ៉ៃជាមួយគេណាស់។

ប៉ុន្តែអ្នកប្រដាល់ខាងលើនេះប្រាប់ទៀតថាបើមានកម្មវិធីខ្សែក្រវាត់ ឬកម្មវិធីអ្វីក៏ដោយឲ្យតែទម្ងន់ ៥៧គីឡូក្រាម គឺវ៉ៃជូនទាំងអស់។រំលឹកដែរថា កីឡាករ សុខ ធី ជាអ្នកប្រដាល់ក្នុងក្លឹបសៅយ៉ាន់នាគគា នៅឯខេត្តបន្ទាយមានជ័យ។អ្នកលេងគុនខ្មែររូបនេះជាម្ចាស់ខ្សែក្រវាត់គូបូតា ប្រភេទទម្ងន់៥៧គីឡូក្រាមរបស់សង្វៀនបាយ័ន បច្ចុប្បន្ននេះគេនៅតែលេងទម្ងន់នេះដដែល៕