Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ Spurs ថា ប្រជាប្រិយភាពរបស់ Son មិនចាញ់ Beckham ប៉ុន្មានទេ

  • បោះពុម្ព

អ្នកចាត់ការក្លឹប Tottenham Hotspur លោក Mauricio Pochentino បាននិយាយប្រាប់អ្នកកាសែតថា ខ្សែប្រយុទ្ធកូរ៉េរបស់លោក កីឡាករ Son Heung-min មានប្រជាប្រិយភាពមិនចាញ់វីរបុរសក្រុមជម្រើសជាតិអង់គ្លេស លោក David Beckham ប៉ុន្មានទេ។

លោកបាននិយាយថា៖ " ខ្ញុំមិនមានភាពភ្ញាក់ផ្អើលទេ ចំពោះទម្រង់លេងដ៏ល្អរបស់ Son។ យើងសប្បាយចិត្តនឹងឃើញ មនុស្សជាច្រើនស្រលាញ់ Son ណាស់នៅអាស៊ី " ។លោកបានបន្តថា៖ " ប្រាកដណាស់! គេជានិមិត្តរូបមួយ ខ្ញុំគិតថា Son មានប្រជាប្រិយភាពប្រហាក់ប្រហែលនឹង Beckham។

ខ្ញុំសប្បាយចិត្តនឹងប្រាប់អ្នកថា គេចង់ពង្រឹងខ្លួនគេឲ្យល្អជាងនេះទៀត។ ស្មារតីនេះហើយជាគំរូ សម្រាប់អ្នកគាំទ្រទាំងអស់នៅលើពិភពលោក " ។Spurs បានយកឈ្នះ Juventus ក្នុងប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យកន្លងទៅ នៅប្រទេសសិង្ហបុរី ហើយនឹងត្រូវជួបក្លឹប Manchester United នៅទីក្រុងសៀងហៃ នៅថ្ងៃព្រហស្បតិ៍ ម៉ោង ៦.៣០ល្ងាច (ម៉ោងនៅកម្ពុជា)៕