Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ​និយាយ​យ៉ាងណា ​ចំពោះ Kubo ​មាឌ​ល្អិត ចិត្ត​ធំ ​របស់​ជប៉ុន​

  • បោះពុម្ព

Zidane ក្រោយពីបានឃើញសមត្ថភាពលេងនិងការហ្វឹកហាត់របស់ Kubo មួយរយៈមកនេះ ក៏បានកោតសរសើរចំពោះអ្វីដែលយុវជនជប៉ុននេះបង្ហាញផងដែរ។

បុរសដែលដឹកនាំក្រុម Real Madrid លើកពាន UEFA Champions League ៣សម័យកាលជាប់គ្នា បាននិយាយដូច្នេះថា៖ “គាត់ហ្វឹកហាត់បានល្អ។ ខ្ញុំបានមើលឃើញកម្រិតលេងដ៏ខ្ពស់របស់គាត់ ហើយវានឹងជួយក្រុម Real Madrid បានច្រើន។ គាត់នៅក្មេង ហើយវាហាក់បីដូចជាគាត់បាននៅជាមួយយើងយូរមកហើយ។

ខ្ញុំពិតជាពេញចិត្តជាមួយសមត្ថភាពរបស់គាត់ ដែលបានផ្ដល់មកក្រុមយើង”។ ក្នុងការហ្វឹកហាត់កន្លងមក Kubo បានស៊ីប្រឡោះជើង និងញាក់ដាច់ខ្សែការពារ Real Madrid ជាច្រើននាក់មកហើយ។ មិត្តរួមក្រុមតែងតែសរសើរយុវជនវ័យ១៨ឆ្នាំនេះជានិច្ច ទាំងភាសាអេស្ប៉ាញក៏និយាយបានល្អ ច្បាស់ថែមទៀត។

ការនិយាយបានល្អ និងជិតស្និទ្ធនេះ អាចថាមកពីរូបគេធ្លាប់ហ្វឹកហាត់នៅអេស្ប៉ាញច្រើនឆ្នាំ ជាមួយក្រុម Barcelona ផង៕

ដកស្រង់ពី៖ Sabay