Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡៅ ចិត្រា សង្ឃឹម ៧០% អាចសងសឹក ហ្វុនហួង ឲ្យ ផល សោភ័ណ្ឌ និង ឃីម ឌីម៉ា

  • បោះពុម្ព

ជើងខ្លាំងប្រចាំ ក្លឹបឆត្រយោង ៩១១ ឡៅ ចិត្រា សង្ឃឹមដល់ទៅ ៧០% នាជំនួបមិត្តភាពអន្តរជាតិជាមួយអ្នកលេងគុនថៃ ហ្វុនលួង នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសងសឹកជូនមិត្តរួមជាតិដែលចាញ់កន្លងមក។

ចិត្រា លើកឡើងក្នុងវីដេអូសម្ភាសជាមួយក្រុមការងារ CBS ថាបើនិយាយពីសមត្ថភាពជើងខ្លាំងកម្រចាញ់ ហ្វុនលួង ម្នាក់នេះគឺជាកីឡាករល្អមួយរួប។ ចំពោះស្នៀតអ្នកលេងគុនថៃម្នាក់នោះវិញ ចិត្រា បញ្ជាក់ទៀតថា គេល្អបិទ អាវុធចេញធ្ងន់ និងស្ដាយដកហើយវ៉ៃសងវិញ។

ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម ខាងលើនេះបន្ថែមទៀតថា សម្រាប់ការប្រកួតមួយនេះកម្លាំងស៊ុហ្វរបស់ខ្លួនគឺអាចវ៉ៃពេញ៥ទឹកតែម្ដង ដោយសារហ្វឹកហាត់បានច្រើន ដូច្នេះមិនបារម្ភចំពោះចំណុចនេះឡើយ។

រីឯក្បាច់ក្បួនវិញ គឺនឹងបញ្ចេញឲ្យអស់ ហាត់ប៉ុណ្ណាវ៉ៃប៉ុណ្ណឹងលើសង្វៀន។ ប្អូនប្រុស ឡៅ ចន្រ្ទា ម្នាក់នេះថារូបគេមានប្រៀបកម្ពស់ពេលប៉ះ ហ្វុនលួង ដូច្នេះវាល្អសម្រាប់ខ្លួនថែមទៀតផងដោយសារថាខ្លួនពូកែវ៉ៃឆ្ងាយ ឬល្អវែង។

រំលឹកដែរថា អ្នកប្រដាល់ថៃ ហ្វុនលួង ជាជើងខ្លាំងម្នាក់ដែលធ្លាប់ឈ្នះ ឃីម ឌីម៉ា ផល សោភ័ណ្ឌ និងមិនដែលចាញ់នៅកម្ពុជានោះឡើយនាពេលកន្លងមក រួមទាំងធ្លាប់យកប្រាក់លានពីស្រុកខ្មែរច្រើនផងដែរ។ ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះ ចិត្រា នឹងប៉ះជាមួយ ហ្វុនលួង ក្នុងកម្មវិធី«កម្ពុជាសង្វៀនគុនខ្មែរ» របស់ CBS ចាប់ពីម៉ោង ៨កន្លះតទៅ៕