Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Spurs បើក​ការ​ចរចា​ចង់​ទិញ Dybala ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប​ដែល​មិន​ធ្លាប់​ចំណាយ​ពី​មុន​

  • បោះពុម្ព

Spurs បានទាក់ទង Juventus សម្រាប់ការផ្ទេរក្នុងតម្លៃ៨០លានផោន លើខ្សែប្រយុទ្ធ Paulo Dybala។ ម្ចាស់ជើងឯករង Champions League រដូវកាលមុនបានត្រៀមកញ្ចប់ទឹកប្រាក់ដ៏ធំដើម្បីទិញកីឡាករល្អៗ បំពេញចិត្តអ្នកគាំទ្រ។

មន្ត្រីខាងក្លឹប Spurs បានធ្វើការពិភាក្សាជាមួយ Juventus ក្នុងទីក្រុង Turin លើខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ និងដើម្បីបំបែកកំណត់ត្រាផ្ទេររបស់ពូកគេដែលគ្រោងធ្វើឲ្យបាននៅរដូវក្ដៅនេះ។Dybala ជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេចាត់ទុលជាខ្សែប្រយុទ្ធល្អម្នាក់ក្នុងពិភពលោក ហើយទម្រង់លេងរបស់គេស្ថិតក្នុងក្រសែភ្នែករបស់លោក Mauricio Pochettino។

Dybala ហាក់បាត់បង់ប្រជាប្រិយភាព បន្ទាប់ពីការមកដល់របស់ Cristiano Ronaldo ដោយគេរកបានតែ១០គ្រាប់ប៉ុណ្ណោះកាលពីរដូវកាលមុន។Spurs ទើបតែទិញបានខ្សែបម្រើបារាំង Tanguy Ndombele ពីក្លឹប Lyon ក្នុងតម្លៃកំណត់ត្រា៦៥លានផោន ខណៈពួកគេកំពុងបន្តមហិច្ឆតាទិញកីឡាករថ្លៃៗចូលទៀត៕