Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា​ទេ! សូម្បី Iniesta ក៏​សរសើរ​ Kubo ថា​មាន​ទេពកោសល្យ​ល្អ​អនាគត​នឹង​​ល្បី

  • បោះពុម្ព

វីរបុរសរបស់ Barcelona កីឡាករ Andre Iniesta បានពោលពាក្យសរសើរទៅកាន់យុវជនចំណូលថ្មីរបស់ Real Madrid គឺ Takefusa Kubo។

យុវជនសញ្ជាតិជប៉ុនចូលរួមជាមួយ Real Madrid កាលពីខែមិថុនាកន្លងទៅ និងបានទាក់ចិត្តអ្នកទស្សនាតាមរយៈការហ្វឹកហាត់ ក៏ជាបង្ហាញទម្រង់លេងល្អទល់នឹង Bayern Munich ក្នុងការប្រកួតកម្ដៅសាច់ដុំពាន International Champions Cup។

Kubo ធ្លាប់ចូលរួមហាត់ជាមួយយុវជន Barcelona កាលពីឆ្នាំ២០១១ ប៉ុន្តែចាកចេញវិញនៅឆ្នាំ២០១៥ ដោយតែក្លឹបមានបញ្ហារឿងទិញកីឡាករក្រោមអាយុ១៨ឆ្នាំ។ "ខ្ញុំស្គាល់ Kubo ព្រោះខ្ញុំធ្លាប់លេងទល់នឹងគេកាលពីរដូវកាលមុន។ គេមានទេពកោសល្យគួរឲ្យចាប់អារម្មណ៍មួយ និងមានអនាគតល្អ។

គេគឺជាកីឡាករវ័យក្មេងម្នាក់ ដែលអំណោយទានគ្រប់គ្រាន់អាចលេងនៅក្លឹបមួយក្នុងចំណោមក្លឹបធំៗនៅក្នុងពិភពលោក"។ សម្ដី Iniesta។ Iniesta បច្ចុប្បន្នកំពុងលេងនៅក្លឹបប្រទេសជប៉ុន Vissel Kobe។ Vissel Kobe នឹងត្រូវប៉ះ Barcelona ក្នុងការប្រកួតមិត្តភាពនៅថ្ងៃស្អែកនាកីឡដ្ឋាន Misaki Park Stadium ប្រទេសជប៉ុន៕

ដកស្រង់ពី៖ Sabay