Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ស្វាយ​រៀង ​តប​វិញ​យ៉ាង​ណា ចំពោះ​សម្ដី​គ្រូ​ក្រោន​និយាយ​ម្សិលមិញ​នេះ​?

  • បោះពុម្ព

លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយកាលពីម្សិលមិញនេះថាលោកចង់បង្អាក់ដំណើរឈ្នះរហូតរបស់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងសប្ដាហ៍ទី ១៧នេះ។

ដោយមិនអាចឈ្នះ ក៏ត្រូវតែស្មើឱ្យបានដែរ។ ឆ្លើយតបជាមួយការអះអាងខាងលើរបស់គ្រូក្រោន លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ខ្ញុំគោរពចំពោះមតិរបស់គាត់ ខ្ញុំគិតថាគាត់និយាយអ្វីដែលមនុស្សជាច្រើនកំពុងគិត។

ថ្ងៃទី២៦ខែសីហាឆ្នាំ ២០១៨គឺជាពេលចុងក្រោយដែលកីឡាកររបស់យើងចាញ់ការប្រកួត ដូច្នេះប្រសិនបើក្រោនអាចយកឈ្នះយើង យើងនឹងអបអរចំពោះពួកគេ។ ប៉ុន្តែយើងនៅកន្លែងដែលយើងនៅ ព្រោះយើងបានផ្ដោតលើការបង្កើតអ្វីដែលជារបស់យើង ការជោគជ័យយើង មិនមែនមកពីការចង់បញ្ឈប់នរណានោះទេ”។

សម្រាប់សំនួរថា តើក្រុមស្វាយរៀងនឹងឈ្នះការប្រកួតថ្ងៃអាទិត្យនៅទឹកដីក្រោនចុងសប្ដាហ៍នេះទេ? លោក Conor បានបញ្ជាក់ថាលោកតែងតែជឿជាក់លើក្រុម និងគោរពដល់ដៃគូប្រកួតជានិច្ច ដូចដែលក្រុមបានធ្វើកន្លងមក៕

ដកស្រង់ពី៖ Sabay