Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវការ​! Ceballos ផ្លាស់​ទៅ​កាន់​ Arsenal ហើយ​!

  • បោះពុម្ព

ក្នុងពេលអម្បាញ់មិញនេះ ក្លឹប Arsenal បានប្រកាសតាមបណ្ដាញសង្គមរបស់ខ្លួនថា ខ្សែបម្រើអេស្ប៉ាញកីឡាករ Dani Ceballos បានរួមរស់ជាមួយខ្លួនហើយ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Real Madrid។

កិច្ចព្រមព្រៀងខ្ចីជើងនេះ មានរយៈពេលមួយរដូវកាលទេ ប៉ុន្តែអ្វីដែលពិសេសនោះគឺ ក្នុងកុងត្រានោះ មិនបានភ្ជាប់ជាមួយលក្ខខណ្ឌថា ក្លឹប Arsenal អាចទិញផ្ដាច់បានទេ នេះបើតាមសារព័ត៌មាន AS។

ខ្សែបម្រើវ័យ ២១ឆ្នាំនេះ បានទទួលអាវលេខ ៨ នៅ Arsenal ដោយជំនួសតំណែងរបស់ខ្សែបម្រើវេល Aaron Ramsey ដែលចេញទៅកាន់ Juventus។ សូមបញ្ជាក់ផងដែរថា Ceballos បានលេងនៅក្លឹប Real Madrid បាន ៥៦ប្រកួត រយៈពេលជាង ២ឆ្នាំ ហើយរកបាន ៥គ្រាប់៕

ដកស្រង់ពី៖ Sabay