Mane ធ្វើរឿងរំភើបចិត្ត សង់សាលា មន្ទីរពេទ្យ ជួយជនក្រីក្រ នៅប្រទេសកំណើត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Sadio Mane មិនភ្លេចទីកន្លែងធ្លាប់រស់នៅ និងប្រទេសកំណើតរបស់ខ្លួនឡើយបន្ទាប់ពីក្លាយជាកីឡាករបាល់ទាត់ល្បីឈ្មោះ និងមានប្រាក់ចំណូលច្រើន។
អំឡុងវិស្សមកាល ខ្សែប្រយុទ្ធ Liverpool បានទៅសេណេហ្គាល់ ដើម្បីពិនិត្យមើលការដ្ឋានសាងសង់មន្ទីរពេទ្យ សាលារៀន ដែលជាប្រាក់ហោប៉ៅ និងមូលនិធិរបស់គេផ្ទាល់កាលពីពេលថ្មីៗនេះ។
Mane បានចំណាយ២,៥សែនផោន សម្រាប់សង់មន្ទីរពេទ្យ និងសាលារៀន នៅស្រុកកំណើត។ បន្ថែមពីនោះកីឡាករវ័យ២៧ឆ្នាំបានឧបត្ថម្ភ ឯកសណ្ឋាន, សម្ភារៈកីឡា, ជួយជនក្រីក្រព្យាបាលជំងឺ និងចំណាយលុយលើការថែរក្សាទីលានបាល់ទាត់ប្រចាំខែផងដែរ។
គួរបញ្ជាក់ថា Mane កើតចេញពីគ្រួសារក្រីក្រមួយនៅទ្វីបអាហ្វ្រិក ដែលសាមីខ្លួនធ្លាប់និយាយថាពេលខ្លះរកបាយ១ពេលសឹងមិនបាន៕
ដកស្រង់ពី៖ Sabay