បណ្តាញសង្គម

De Rossi វីរបុរស​ Roma សម្រេច​ចិត្ត​លេង​ឲ្យ​​ក្លឹប​អាហ្សង់ទីន​ Boca Juniors

Daniele De Rossi បានសម្រេចបន្តអាជីពក្រៅទ្វីបអឺរ៉ុបដោយជ្រើសរើសយកក្លឹបយក្សអាហ្សង់ទីន Boca Juniors។

ខ្សែការពារវ័យ៣៦ឆ្នាំបានចំណាយពេល សឹងពេញមួយអាជីពជាមួយ Roma តាំងពីលេងជាថ្នាលយុវជនមកម្ល៉េះ ហើយបានចាកចេញពីទឹកដីអ៊ីតាលី កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន ដើម្បីស្វែងរកបទពិសោធន៍ថ្មី។

Rossi បានចាប់អារម្មណ៍ Boca ក្រោមហេតុផលថាក្លឹបនេះមានអ្នកគាំទ្រដ៏ងប់ងុលបំផុតមួយ។ កីឡាករសញ្ជាតិអ៊ីតាលីបានធ្វើដំណើរមកដល់ទីក្រុង Buenos Aires និងបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ម្សិលមិញដោយចុះកុងត្រាលេងជាមួយ Boca រយៈពេល១២ខែ។

Rossi នៅជាមួយ Roma ជិត២០ឆ្នាំបានជួយក្លឹបឈ្នះ Coppa Italia ២ដង, Supercoppa Italiana ១ដង និង World Cup ជាមួយអ៊ីតាលី១ដង៕