បណ្តាញសង្គម

ភួង ពិសិដ្ឋ បានជួប ព្រឿង សុជាតិ ដូចក្ដីបំណងនៅជុំទី២

អ្នកប្រដាល់ ភួង ពិសិដ្ឋ ដែលមានបំណងចង់ជួបកីឡាកមកពីសមាគមក្រសួងការពារជាតិ ព្រឿង សុជាតិ នៅជុំទី២ នៃពានរង្វាន់ទម្ងន់ ៦០គីឡូក្រាម របស់សង្វៀន TV5 គឺបានជួបគ្នាហើយ។

ពិសិដ្ឋ បានឲ្យដឹងក្រោយចប់ការប្រកួតកាលពីថ្ងៃសៅរ៍ថា ការចូលលេងពានរង្វាន់ TV5 នេះជាលើកទី៣ហើយ ប៉ុន្តែ២ប្រកួតមុនមិនបានឆ្លងដល់វគ្គសំខាន់ៗដូចកីឡាករដទៃនោះឡើយ លើកទី១ ឆ្លងដល់ជុំទី២ លើកទី២ ធ្លាក់ត្រឹមជុំទី១។

តបទៅនិងសំនួរថា ចង់ជួបអ្នកណារវាង ព្រឿង សុជាតិ និង លីន វិរៈ ភួង ពិសិដ្ឋ បញ្ជាក់ថា ជួបមួយណាក៏បានដែរ ប៉ុន្តែបើបានប៉ះកូនសិស្សលោកគ្រូ ធន់ សុភា គឺល្អ។ ដោយសារតែ ព្រឿង សុជាតិ ជាកីឡាករជើងចាស់ម្នាក់ដែរ និងមានកេរ្តិ៍ឈ្មោះគួរសម។

រំលឹកដែរថា ពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម ជុំទី១ សប្ដាហ៍ទី៣ រកឃើញបេក្ខភាព២នាក់ទៀតហើយឡើងទៅជុំបន្ទាប់គឺ ព្រឿង សុជាតិ និង ភួង ពិសិដ្ឋ ក្រោយពួកគេឈ្នះពិន្ទុដៃគូរៀងៗខ្លួនកាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ២០១៩។ចំណែកជំនួបរវាង ព្រឿង សុជាតិ និង ភួង ពិសិដ្ឋ មិនទាន់ដឹងថ្ងៃប្រកួតនៅឡើយទេ៕