បណ្តាញសង្គម

Ronaldo ថា Juventus នឹងឈ្នះ Champions League

Cristiano Ronaldo មានទំនុកចិត្តថា Juventus នឹងឈ្នះពាន Champions League ជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំ។

ក្រុមរហស្សនាមថា សេះបង្កង់ ត្បិតលើកពាន Serie A ៨រដូវកាលជាប់គ្នាប៉ុន្តែនៅ Champions League វិញពួកគេបានចាញ់វគ្គផ្ដាច់ព្រ័ត្រ៥លើកមកហើយ។ Juventus ឈ្នះពានអឺរ៉ុប២ដងក្នុងប្រវត្តិសាស្ត្រដោយលើកទីមួយក្នុងឆ្នាំ ១៩៨៥ និងលើកចុងក្រោយក្នុងឆ្នាំ១៩៩៦។

Ronaldo ដែលឈ្នះ Champions League ៥ដងក្នុងអាជីព និង៤ដងជាមួយ Real Madrid ជឿជាក់ថាពានអឺរ៉ុបនឹងត្រឡប់មកទឹកដី Turin វិញ។ " Juventus នឹងឈ្នះពានអឺរ៉ុប។ ខ្ញុំមិនដឹងថានៅឆ្នាំនេះ ឬឆ្នាំក្រោយទេ ប៉ុន្តែវានឹងកើតឡើង"។ កីឡាករវ័យ៣៤ឆ្នាំនិយាយដូច្នេះ៕