បណ្តាញសង្គម

ភ្នំពេញក្រោន ប៉ះ ស្វាយរៀង តែបើត្រាយអាស៊ី ឈ្នះទ័ព នឹង មានរង្វាន់ជូនអ្នកគាំទ្រ

ភ្នំពេញ៖ ក្រុមដែលដឹងថា ខ្លួនឈ្នះជើងឯក ក្នុងពានរង្វាន់មិត្តហ្វូន ខេមបូឌាន លីក២០១៤ ភ្នំពេញក្រោន ត្រូវប្រកួតបង្គ្រប់កិច្ច ជាមួយ ក្រុមជើងឯក ឆ្នាំចាស់ ខេត្តស្វាយរៀង នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី ១៩ កក្កដា នេះលើទីលាន ពហុកីឡដ្ឋាន ស្របពេលគូដំបូង វេលាម៉ោង ៣:៣០ រសៀល ប្រសិនបើ ក្រុមត្រាយអាស៊ី ឈ្នះក្រសួងការពាជាតិនោះ សន្យាថា នឹង ផ្ដល់អាវជូន ដល់អ្នកគាំទ្រ។

ក្រុមភ្នំពេញក្រោន កំពុងតែមានសំទុះ ទឹកចិត្តកាន់តែខ្លាំង ក្រោយយក ឈ្នះក្រុមណាហ្គាខប ១ ទល់ ០ ដែលជា ស្ពាននាំឱ្យ ពួកគេដណ្ដើមបាន ជើងឯក ទោះជានៅសល់ ២ ប្រកួតយ៉ាងណាក៏ដោយ។ បណ្ដោះអាសន្ន ក្រុមជើងឯក ៥ សម័យកាល មួយនេះបានក្លាយជា ក្រុមទាត់បញ្ជូលទី គូប្រកួតបានច្រើនជាង គេពោលគឺ ៥៣ គ្រាប់។

ចំណែកក្រុម ខេត្តស្វាយរៀង វិញក៏មិនធម្មតាដែរ ប៉ុន្មានប្រកួតចុងក្រោយ ប៉ះក្រុមណាស៊ី ក្រុមនោះ។ លោក សំ វ៉ាន់ដេត នៅតែមាន មហិច្ឆតាដឹកនាំ ក្រុមយកចំណាត់ថ្នាក់ លេខ ៣ ទោះជាអស់ឱកាស ការពារតំណែង ជើងឯកក៏ដោយ។ ប្រកួតចុងក្រោយស្វាយរៀង ស្មើ ណាហ្គាខប ២ ទល់ ២ កាលពីថ្ងៃពុធ កន្លងទៅ។

ងាកទៅមើល ក្រុមត្រាយអាស៊ីភ្នំពេញ វិញបានប្រកាសនៅលើ ទំព័រហ្វេសបុកខ្លួនថា នឹង ចែកក្រដាសកម្មវិធីប្រកួត ដែលមាន លេខផ្សងសំណាង នៅលើនោះ ហើយករណី ក្រុមឈ្នះនោះ នឹងមានប្រគល់អាវយឺតទៅ អ្នកគាំទ្រពីសំណាក់ កីឡាករ។ ប្រកួតនេះដែរ ក្រុមនឹងមាន រៀបចំក្រុមភ្លេង អបអរ និង គាំទ្រ លើកទឹកចិត្ត ដល់កីឡាករផងដែរ។

អ្វីដែលក្លិបចង់បានមកវិញ គឺចំណាត់ថ្នាក់លេខ៤ ប្រចាំរដូវកាល។ សម្រាប់កម្មវិធី ប្រកួតនៅថ្ងៃនេះ ទាំងអស់មាន៖

• Albirex Niigata Phnom Penh Vs គីរីវង់សុខសែនជ័យ ម៉ោង ១:៣០ រសៀលនៅស្ដាតចាស់

• អាស៊ីអឺរ៉ុប Vs អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង ៣:៤៥ រសៀល នៅស្ដាតចាស់

• ត្រាយអាស៊ី Vs ក្រសួងការពារជាតិ ម៉ោង ៣:៣០ រសៀលនៅពហុកីឡដ្ឋានជាតិ (Live BTV)

• ភ្នំពេញក្រោន Vs ស្វាយរៀង ម៉ោង ៦ ល្ងាចនៅពហុកីឡដ្ឋានជាតិ

ដកស្រង់ពី៖ គេហទំព័រថ្មីៗ