បណ្តាញសង្គម

Bailly របួស​ជង្គង់​អាច​អវត្តមាន​ប្រកួត​ Man Utd ​ពី​ ៤​ទៅ​៥​ខែ​

Eric Bailly របស់ Manchester United អាចនឹងអវត្តមានពីទីលានប្រកួត ពីចន្លោះ៤ទៅ៥ខែ បន្ទាប់ពីត្រូវវះកាត់របួសជង្គង់។

ខ្សែការពារកណ្ដាលវ័យ២៥ឆ្នាំមានបញ្ហាជង្គង់អំឡុងពេលប្រកួតកម្ដៅសាច់ដុំទល់នឹង Tottenham Hotspur នៅប្រទេសចិនកាលពីសប្ដាហ៍មុន។ ក្រោយការវះកាត់ក្រុមគ្រូពេទ្យបង្ហាញតម្រុយថា Bailly នឹងមិនអាចលេងបាល់បានទៀតទេនៅក្នុងឆ្នាំ២០១៩នេះ។

អ្នកចាត់ការ Ole Gunnar Solskjaer បានប្រាប់ពីដំណឹងខាងលើបន្ទាប់ពី Man Utd បានយកឈ្នះក្រុមមកពីប្រទេសន័រវេស Kristiansund ១-០។ ក្រុមរហស្សនាមថាបិសាចក្រហមនឹងប៉ះ AC Milan នៅថ្ងៃសៅរ៍នៅពាន International Champions Cup៕

ដកស្រង់ពី៖ Sabay