Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាន​ Community Shield រវាង​ Man City និង​ Liverpool នឹង​ប្រើ​ VAR

  • បោះពុម្ព

លីគកំពូលអង់គ្លេសដែលបានសម្រាកមួយរយៈធំ នឹងត្រឡប់មកវិញជាមួយការបើកទំព័រពាន Community Shield ថ្ងៃអាទិត្យសប្ដាហ៍នេះជាការប៉ះគ្នារវាង Manchester City និង Liverpool។

City ដែលជាជើងឯក Premier League និង FA Cup រដូវកាលមុន ត្រូវប្រឈមមុខជាមួយ Liverpool ដែលជាក្រុមជើងឯករង ហើយក៏ជាម្ចាស់ពានទ្វីបអឺរ៉ុប UEFA Champions League ផងដែរ។ ខុសពីរាល់លើកពាន Community Shield លើកនេះនឹងប្រើវីដេអូជំនួយអាជ្ញាកណ្ដាល VAR។

តាមការគ្រោងទុក VAR នឹងប្រើនៅ Premier League រដូវកាលនេះតែម្ដងដូច្នេះទើបសហព័ន្ធបាល់ទាត់អង់គ្លេស FA សាកល្បងប្រើវានៅ Community Shield ដើម្បីបើកឆាក។ រដូវកាលមុន VAR បានប្រើនៅពាន League Cup, FA Cup និងចាប់ពីវគ្គ១៦ក្រុមចុងក្រោយពាន UEFA Champions League៕

ដកស្រង់ពី៖ Sabay