បណ្តាញសង្គម

Man Utd ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ​ក្នុង​ការ​ប្រកួត​មិត្តភាព​៥​ប្រកួត​របស់​ខ្លួន​

ក្រុមបិសាចក្រហម Manchester United កំពុងធ្វើបានយ៉ាងល្អបំផុត ក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីរបស់ខ្លួន ដោយ៥ប្រកួតកន្លងមកឈ្នះទាំង៥ប្រកួត និងរបូតគ្រាប់បាល់តែ១គ្រាប់ទេ។

កាលពីយប់មិញនេះ បិសាចក្រហមតតាំងជាមួយក្រុម Kristiansund ដែលមានកូនប្រុសរបស់លោក Ole Gunnar Solskjaer លេងឱ្យថែមទៀត។ ជាលទ្ធផល បិសាចក្រហមឈ្នះក្នុងលទ្ធផល ១-០ ទៀត បើទោះជាការប្រកួតនេះ ពួកគេបានប្រើប្រាស់កីឡាករយុវជនច្រើនឱ្យបង្ហាញសមត្ថភាពក៏ដោយ។

វាជាដំណើរមួយដែលល្អបំផុតរបស់ Man Utd ដែលមិត្តភាព៥ប្រកួត ឈ្នះទាំង៥ប្រកួត ហើយ៥ប្រកួតនោះ ពួកគេរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ។ Man Utd នៅសល់ការប្រកួតមិត្តភាព១ប្រកួតទៀត ទល់ក្រុម AC Milan ក្នុងពានរង្វាន់រង្វាន់ ICC ហើយវាក៏ជាប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីត្រៀមលេងលីគផងដែរ។

ការប្រកួតលីគកំពូលអង់គ្លេស នឹងចូលមកវិញនៅថ្ងៃទី១១ខែសីហាខាងមុខនេះហើយ ដោយប្រកួតដំបូងរបស់ Man Utd នឹងប៉ះក្រុម Chelsea ៕

ដកស្រង់ពី៖ Sabay