Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់ពីខាតលុយអស់រាប់ពានដុល្លារ ចន្រ្ទា វិលចូលសង្វៀនថ្ងៃសុក្រនេះវិញហើយ

  • បោះពុម្ព

ជើងខ្លាំងប្រចាំក្លឹប ឆត្រយោង ៩១១ ឡៅ ចន្រ្ទា វិលចូលសង្វៀនគុនខ្មែរក្នុងកម្មវិធីគូបូតា សប្ដាហ៍នេះវិញហើយ បន្ទាប់ពីរូបគេអាក់ខានដោយសារជំងឺខាតលុយរាប់ពានដុល្លារ នាពេលកន្លងទៅប៉ុន្មានខែមុននេះ។

ឡៅ ចន្ទ្រា ដោយសារជំងឺគ្រុនឈាមបានធ្វើឲ្យជើងខ្លាំងមកពីខេត្តកំពង់ស្ពឺរូបនេះត្រូវខាតលុយអស់ជាច្រើន រួមមានត្រូវធ្លាក់ពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវជាមួយអ្នកលេងគុនថៃ ក្រៀងក្រៃ ដែលនោះជាការប្រកួតដ៏សំខាន់ឆ្ពោះទៅយកលុយ ៥ពាន់ដុល្លារ។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រយកលេខ ៣-៤ ខ្សែក្រវាត់ខាងលើ ចន្រ្ទា នៅតែមិនអាចប្រកួតបានដដែល ដូច្នេះត្រូវបោះលុយរង្វាន់ខ្ទង់ពាន់ដុល្លារនេះចោលម្ដងទៀត។ត្រកូល ឡៅ រូបនេះមិនត្រឹមតែខាតលុយលេងខ្សែក្រវាត់នេះឡើយ ជាបន្តបន្ទាប់ក្រោយមកទៀតដោយសារតែសុខភាពមិនទាន់អំណោយផល ជាហេតុនៅតែបាត់មុខពីសង្វៀនដដែលពោលដូចជាការប្រកួតមិត្តភាពជាដើម ខណៈតម្លៃខ្លួនរបស់គេ១ប្រកួតបានរហូតដល់ទៅ ៥០០ដុល្លារឯណោះ។

រំលឹកដែរថា កីឡាករ ឡៅ ចន្រ្ទា អាក់ខានប្រកួតតាំងពីពាក់កណ្ដាលខែមិថុនា មកម្ល៉េះដោយសារតែជំងឺគ្រុនឈាម។ ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ នេះ ចន្រ្ទា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយជើងខ្លាំងថៃ ខ្លាឃុនសឺត ក្នុងកម្មវិធីគូបូតា៕