បណ្តាញសង្គម

ស្វិតស្វាញណាស់ Spurs ឈ្នះបាល់ប៉េណាល់ទីលើ Bayern លើកពាន Audi Cup

ក្រុម Spurs បានបញ្ចប់ការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មី ជាមួយការឈ្នះបាល់ប៉េណាល់ទីលើក្រុម Bayern Munuich ក្នុងពានរង្វាន់ Audi Cup បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ២-២។

ក្រុមលោក Mauricio Pochettino មានឱកាសនាំមុខមុនដល់ទៅ២គ្រាប់ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Erik Lamela និង Christian Eriksen។ បន្ទាប់នៅនាទីបន្តបន្ទាប់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern បានតស៊ូវាយតាមស្មើបានវិញរកគ្រាប់បានដោយកីឡាករ Jann-Fiete Arp និង Alphonso Devies។

លទ្ធផល ២-២ បានរក្សារហូតដល់បញ្ចប់ការប្រកួត ដូច្នេះត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី។ Spurs ធ្វើបានល្អជាង ដោយបានឈ្នះ ៦-៥ ធ្វើឲ្យពួកគេក្លាយជាជើងឯក Audi Cup ឆ្នាំនេះ ខណៈ Real Madrid លេខ៣ ក្រោយឈ្នះ Fenerbahce ៥-៣៕