បណ្តាញសង្គម

ពាន​ Copa del Rey បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​ជា​ផ្លូវការ​

សហព័ន្ធបាល់ទាត់នៃប្រទេសអេស្ប៉ាញបានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទប្រកួតពាន Copa del Rey សម្រាប់រដូវកាល២០១៩/២០។

ក្នុងឆ្នាំនេះពានធំលំដាប់ទីពីររបស់អេស្ប៉ាញមានការផ្លាស់ប្ដូររូបមន្តមួយចំនួនដូចជាលេងតែ១ជើងប៉ុណ្ណោះ ខុសពីឆ្នាំមុនៗដែលប្រកួត២ជើង ក្នុងនិងក្រៅទឹកដី។ យ៉ាងណានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺលេង២ជើងដដែល ដូចពាន League Cup របស់អង់គ្លេសដែរ។ ការប្រកួត និងចាប់ផ្ដើមនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២០។

១. វគ្គជម្រុះ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៩

២. ប្រកួតជុំទី១ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០

៣. វគ្គ៣២ក្រុមចុងក្រោយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០

៤. វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

៥. វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០

៦. វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១២ ខែកុម្ភៈ និងថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០

៧. វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅកីឡដ្ឋានដែលសម្រេចដោយការចាប់ឆ្នោត៕