បណ្តាញសង្គម

Zlatan ថា​បើ​ Pogba មិន​ចង់​នៅ​​ Man Utd គួរ​លក់​ចេញ​ទៅ​

Zlatan Ibrahimovic បានផ្ដល់យោបល់ឲ្យ Manchester United លក់ Pogba ថាចេញបើសិនជាសាមីកីឡាករលែងចង់នៅ Old Trafford តទៅទៀត។

Pogba វ័យ២៦ឆ្នាំ បាននិយាយថារូបគេចង់បាន "បទពិសោធន៍ថ្មី" ហើយភ្នាក់ងារផ្ទាល់គឺលោក Mino Raiola ក៏បាននិយាយដែរថា ខ្សែបម្រើអន្តរជាតិបារាំងចង់ចេញពី United។

Zlatan អតីតមិត្តរួមក្រុម Pogba ប្រាប់ BBC ថា United គួរក៏ឃាត់កីឡាករណាដែលមិនចង់នៅ។ "ខ្ញុំគិតថាបើ Pogba មិនចង់នៅ វាគ្មានហេតុផលអ្វីដែលប្រឹងឃាត់ទេ។ ឲ្យគេចេញទៅ បើ Pogba ចង់ចេញ ហើយ United គួរចំណាយពេលរកអ្នកថ្មីដែលចង់លេង មកជំនួសវាប្រសើរជាជាង"។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតនិយាយដូច្នេះ។ គួរបញ្ជាក់ថា Real Madrid គឺជាក្រុមដែលលេចធ្លោជាងគេក្នុងការប្រជែងយក Pogba ពី Manchester United៕