Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងណាហើយ Homeless World Cup កម្ពុជា ចេញទៅប្រកួតនៅវែល

  • បោះពុម្ព

ក្រុមបាល់ទាត់ Homeless World Cup តំណាងកម្ពុជាបានចេញទៅប្រកួតនៅប្រទេសវែលតាំងពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩កន្លងទៅម្ល៉េះ ដោយបានប្រកួតច្រើនប្រកួតមកហើយ។

ការប្រកួតនេះដែរ មានកីឡាករចូលរួមជាង៥០០នាក់ មកពីបណ្ដាប្រទេសជាង៥០ទូទាំងពិភពលោក។ ខណៈដែលនៅអាស៊ានមានតែ២ប្រទេសប៉ុណ្ណោះចូលរួមគឺ កម្ពុជា និងឥណ្ឌូណេស៊ី។

សម្រាប់ក្រុមកម្ពុជា តាំងពីពេលទៅដល់រហូតមកដល់ពេលនេះ ពួកគេលេងបាន៥ប្រកួតហើយ ក្នុងនោះឈ្នះក្រុម អូស្ត្រាលី ៤-១ ចាញ់ក្រុមស្វីស ៧-៤ ចាញ់ក្រុមមិកស៊ិក ៦-០ ឈ្នះដាណឺម៉ាក ដោយបាល់ប៉េណាល់ទី ក្រោយស្មើ ៣-៣ និងចាញ់វេល ៧-១។

លោក ថុង គីមហុង ដែលជាគ្រូបង្វឹកក្រុមយុវជនកម្ពុជា បានបញ្ជាក់ថាក្រុមកម្ពុជាទទួលបានបទពិសោធល្អច្រើនពីការប្រកួតកម្មវិធីនេះ។ មានអ្នកចូលរួមមកពីបណ្ដាប្រទេសជុំវិញពិភពលោកនេះ គឺជារឿងមួយដែលល្អសម្រាប់ក្មេងៗបានស្គាល់និងទំនាក់ទំនងគ្នា យល់ពីការរស់នៅគ្នាទៅវិញទៅមក។

សម្រាប់ការប្រកួតវិញ ក្រុមកម្ពុជាលេងបានល្អជាងឆ្នាំមុនទៀត ប៉ុន្តែទន្ទឹមគ្នានេះ ខាងដៃគូប្រកួតក៏គេរឹតតែមានកម្រិតល្អថែមទៀតផងដែរ។រំលឹកថាកម្ពុជាមានយុវជន៨នាក់ចូលរួមការប្រកួតខាងលើនេះ ដោយក្នុងនោះរួមមាន យ៉េង សុខរ៉ា, សុខ ប៉ុនតាន, ទុំ វុត្ថា, ផល វ៉ាន់ណេត, សំ ដាំ, គូ រ៉ាត់, ស្រី មករា និង ជា សីមា។

ការប្រកួតនេះដែរ គឺលេងក្នុងទីលាន Futsal ដោយម្ខាងមាន៤នាក់ ១ប្រកួតមាន១៤នាទី ចែកជា២តង់ ១តង់៧នាទី៕