បណ្តាញសង្គម

Man Utd កាត់ចិត្តលែងចាប់អារម្មណ៍ Dybala ព្រោះកត្តាធំមួយ

ក្លឹប Manchester United បានបញ្ចប់ការចរចាទិញយកខ្សែប្រយុទ្ធ Paulo Dybala ហើយ ព្រោះកីឡាកររូបនេះទាមទារថ្លៃពលកម្មខ្ពស់ពេក ក្លឹបមិនអាចទទួលយកបាន។

United បានចូលខ្លួនចែចង់កីឡាករអាហ្សង់ទីនវ័យ២៥ឆ្នាំ ដោយហ៊ានដាក់ Romelu Lukaku ជាផ្នែកមួយនៃលក្ខខណ្ឌដោះដូរ។ យ៉ាងណាមិញក្លឹបបិសាចក្រហមពេលនេះបានដកចិត្តពី Dybala វិញហើយ ក៏ព្រោះតែគេទាមទារចង់បានប្រាក់បៀវត្សរ៍ច្រើនពេក។

Dybala ធ្លាប់បាននិយាយថា គេចង់បានថ្លៃនឿយហត់ច្រើនជាង Paul Pogba ទើបព្រមមក Man Utd។ កត្តាដែល Dybala រកច្រកចេញ ក៏ព្រោះតែ Juventus បានប្រាប់ថា រដូវកាលក្រោយគេលែងជាប់ជាជម្រើសដំបូងហើយ។

Dybala ចូលរួមជាមួយក្រុមរហស្សនាមសេះបង្កង់កាលពីឆ្នាំ២០១៥ ផ្ទេរពីក្លឹប Palermo និងរកបាន១០គ្រាប់កាលពីរដូវកាលមុន៕