Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​បង្វឹក​​​​​​ ចាន់ រតនា ថា​​កូនសិស្ស​ត្រៀម​បាន​ល្អ​ណាស់​មុន​ជួប​ជើង​ខ្លាំង​​គុយ​បា​ Gustavo Balart

  • បោះពុម្ព

លោក Lorenzo Lanzafame ដែលជាគ្រូបង្វឹក ចាន់ រតនា តែងតែដឹកនាំកីឡាករទៅប្រកួតនៅសង្វៀន ONE CHAMPIONSHIP នោះបាននិយាយថា កូនសិស្សរបស់ខ្លួនត្រៀមខ្លួនបានយ៉ាងល្អមុនជួបកីឡាករគុនចម្រុះជើងខ្លាំង Gustavo Balart នាថ្ងៃទី ១៦ សីហា នៅសង្វៀន ONE :DREAMS OF GOLD នៅក្រុងបាងកក។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបន្តថា ចាន់ រតនា កំពុងផ្ដោតអារម្មណ៍លើការហ្វឹកហាត់បង្កើនសមត្ថភាព ហើយ គ្រួសាររបស់គេ និង អ្នកគាំទ្រក្នុងប្រទេសជាការលើកទឹកចិត្តដ៏អស្ចារ្យ ដូច្នេះម្ចាស់ក្លិប «សិល្បៈ» ខិតខំហ្វឹកហាត់យ៉ាងខ្លាំងបំផុតដើម្បីដណ្ដើមជ័យជម្នះជាការតបស្នង។

គ្រូបង្វឹកដដែលបញ្ជាក់បែបនេះ៖« រតនា និង ក្រុមគ្រូបង្វឹកបានខិតខំយ៉ាងខ្លាំងក្លាក្នុងគោលបំណងប្រជែងយកជើងឯកលំដាប់ពិភពលោកសម្រាប់កម្ពុជានៅថ្ងៃមុខ។ យើងមិនត្រឹមតែប្រកួតដើម្បីជ័យជម្នះទេ ប៉ុន្តែ យើងចង់ឲ្យ ចាន់ រតនា ក្លាយជាកីឡាករគុនចម្រុះកម្ពុជាដំបូងឈ្នះខ្សែក្រវាត់ពិភពលោក World Champion។

គេនឹងមិនធ្វើឲ្យអ្នករាល់គ្នាខកចិត្តឡើយ ហើយ គេនឹងប្រកួតដើម្បីមោទនភាពកម្ពុជា»។ ជើងខ្លាំងគុនចម្រុះកម្ពុជាធ្វើបានល្អដោយឈ្នះ ២ លើកជាប់គ្នានៅសង្វៀន ONE នាពេលកន្លងមកលើកីឡាករគុនចម្រុះសញ្ជាតិឥណ្ឌូណេស៊ី។ រតនា វ៉ៃ Abrou Fernandes ឲ្យចុះចាញ់ កាលខែ ធ្នូ ឆ្នាំ ២០១៨ និង បំបាក់កីឡាករ Rudy Agustian នាដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ។

បើសិន រតនា អាចឈ្នះ Gustavo Balart ទៀត នោះនឹងក្លាយជាកីឡាករជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលអាចឈ្នះ ៣ លើកជាប់នៅសង្វៀនលំដាប់ពិភពលោក ONE។ ដើម្បីសម្រេចបានលទ្ធផលជូនមាតុភូមិ និង អ្នកគាំទ្រនៅកម្ពុជា អ្នកលេងគុនចម្រុះវ័យ៣៣ ឆ្នាំខំធ្វើការយ៉ាងដិតដល់ ជាពិសេសការប្រកួតលើកនេះត្រូវតែល្អជាងការប្រកួតកន្លងទៅ។

គ្រូបង្វឹក Lorenzo គូសបញ្ជាក់បែបនេះ៖«រតនា បានហ្វឹកហាត់ ជីជិតស៊ូ នៅ H/art Academy ហើយគេទទួលបានក្បាច់ថ្មីៗដ៏អស្ចារ្យ ដែលអាចការពារលើការចាប់បោកទៅក្ដាររេញ ប៉ុន្តែ អាចបញ្ចប់គូប្រកួតទៀតផង។ សូមអរគុណដល់គ្រូបង្វឹក ខូវ វិវឌ្ឍនា ដែលធ្វើឲ្យ រតនា មានទំនុកចិត្ត និង មិនភ័យខ្លាច។

ក្នុងនោះ មានគ្រូបង្វឹកជីជិតស៊ូ ពី LLFitness ដូចជា Sov និង Charles ដែលធ្វើឲ្យ រតនា កើនកម្លាំងខ្លាំង មានភាពអំណត់ និង ថាមពលខ្លាំងដើម្បីបញ្ចប់គូប្រកួត»។ លើសពីនេះ រតនា ក៏ទទួលការបង្ហាត់ផ្នែកកម្លាំងពីគ្រូបង្វឹក Jeppe ហើយការបង្ហាត់កម្លាំងអាចបញ្ចៀស រតនា មិនឲ្យទទួលរងរបួសងាយៗ។

គួររំលឹកថាគ្រូបង្វឹក Lorenzo និង ក្រុមការងារ LLFitnes បានដើរតួចយ៉ាងសំខាន់ដើម្បី ជួយពង្រឹងកម្លាំងកីឡាករជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ឲ្យទទួលបានជោគជ័យកន្លងមក។

ទន្ទឹមគ្នានឹងការហ្វឹកហាត់ខ្លាំងក្លា លោកក៏បានកំហិតលើវិន័យ ស្មារតី និង របបអាហារញុំាយ៉ាងត្រឹមត្រូវផងដែរ។ ក្នុងនោះ កីឡាករ ចាន់ រតនា ខ្លួនឯងក៏មានឆន្ទៈដើម្បីហាត់ពត់ខ្លួនឯងដែរ៕

ដកស្រង់ពី៖ Sabay