Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុខ រិទ្ធ មកវិញនៅតែដៃធ្ងន់ល្អ និងសន្ទុះគាំទ្រខ្លាំងដដែល

  • បោះពុម្ព

អ្នកប្រដាល់ជាយដែន សុខ រិទ្ធ បានវិលចូលសង្វៀនគុនខ្មែរជាថ្មីកាលពីថ្ងៃអាទិត្យ និងបង្ហាញទម្រង់វ៉ៃបានយ៉ាងល្អ ពោលវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់កីឡាករថៃដល់ទៅ២ដងថែមទៀតនាជំនួបមិត្តភាពអន្តរជាតិ អធិរាជ្យគុនខ្មែរ ISI។

បើទោះជា សុខ រិទ្ធ ខកខានមិនបានឡើងសង្វៀនគុនខ្មែររយៈពេលជាង១ឆ្នាំយ៉ាងណាក៏ដោយ តែអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះបង្ហាញមុខលើសង្វៀនថៃជាហូរហែផងដែរ។

កាលពីថ្ងៃអាទិត្យ ទី៤ វត្តមានជាថ្មីលើទឹកដីកម្ពុជា សុខ រិទ្ធ ពិតជាធ្វើបានល្អខ្លាំងណាស់ វ៉ៃដោយបច្ចេកទេសខ្ពស់ ជាពិសេសស្នៀតកណ្ដាប់ច្បាស់ៗ ធ្ងន់ៗរបស់គេតែម្ដង វ៉ៃរហូតកីឡាករថៃត្រូវអាជ្ញាកណ្ដាលរាប់ចំនួន២ដងនៅទឹកទី៣។

ការបង្ហាញខ្លួនជាថ្មីនេះ សូម្បីអ្នកអត្ថាធិប្បាយក៏ពេញចិត្តខ្លាំងលើការប្រកួតមួយនេះផងដែរ ងាកមកមើលលើបណ្ដាញសង្គមវិញក៏មានការសាទរច្រើនផងដែរទៅនិងជ័យជម្នះរបស់ សុខ រិទ្ធ លើជើងខ្លាំងថៃ។

រំលឹកដែរថា សុខ រិទ្ធ ជាអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ កូនសិស្សលោក សាន់ សៅយ៉ាន់ នៃក្លឹបសៅយ៉ាន់នាគគា។ អ្នកប្រដាល់រូបនេះអាក់ខានឡើងសង្វៀនគុនខ្មែរជាង១ឆ្នាំមកហើយ ទើបបង្ហាញមុខជាថ្មីកាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ២០១៩ នៅ PNN ដោយឈ្នះពិន្ទុថៃ Prakaifah។

មុនការប្រកួតអ្នកប្រដាល់ជាយដែនរូបនេះក៏បានឡើងមកហ្វឹកហាត់នៅក្លឹប Cambodian Top Team មួយរយៈពេលផងដែរ៕